ជីវិត និងកម្សាន្ត

ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រឡាញ់​​(Valentine Day)​​ស្ដ្រី​ជនជាតិ​​ជប៉ុន​​ធ្វើ​រឿង​​មួយ​​ប្រឆាំង​នឹង​​ទម្លាប់​ចាស់​

ដោយ៖ ពេញ ផេង    14-02-2019 1:38 PM    625

​ប្រទេស​ជប៉ុន​បានចាប់ផ្ដើម​ប្រារព្ធ​ទិវា​នៃ​សេចក្ដីស្រឡាញ់ ឬ​ថ្ងៃ​Valentine's Day ១៤​កុម្ភៈ ក្នុង​ឆ្នាំ​១៩៥៨ បន្ទាប់ពី​ក្រុមហ៊ុន​Mary Chocolate រៀបចំ​យុទ្ធនាការ​មួយ​ស្នើថា ស្ដ្រី​ត្រូវ​ទិញ​ស្ករ​សូកូឡា​ឲ្យ​បុរស​។ ករណីនេះ​ហាក់ដូចជា​ផ្ទុយ​ពី​ទំនៀមទម្លាប់​ប្រទេស​លោកខាងលិច ដែល​បុរសៗ​ជា​អ្នកទិញ​ផ្កា​និង​ស្ករ​សូកូឡា​ជូន​មនុស្ស​ស្រី​ជា​ទីស្រឡាញ់​របស់ខ្លួន ហើយ​អញ្ជើញពិសា​អាហារ​ពេល​ល្ងាច​។​

​ប៉ុន្ដែ​ក្នុង​ថ្ងៃ​១៤​កុម្ភៈ​ឆ្នាំនេះ ស្ដ្រីៗ​នៅ​ជប៉ុន​នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ទម្លាប់​ចាស់​។ បើតាម​ការស្ទង់មតិ​ថ្មី​មួយ​ធ្វើឡើង​ក្នុង​ទីក្រុង​តូ​ក្យូ​បានឲ្យដឹងថា ប្រមាណ​៦០​ភាគរយ​នៃ​ស្ដ្រី​ដែលបាន​សាកសួរ មានបំណង​ផ្លាស់ប្ដូ​រទិញ​ស្ករ​សូកូឡា​សម្រាប់​ខ្លួនឯង​វិញ​នៅ​ថ្ងៃ​១៤​កុម្ភៈ​នេះ​។ ដោយឡែក​មាន​ប្រមាណ​៣៥​ភាគរយ មាន​គម្រោង​ទិញ​ជូនទៅ​មិត្ដភក្ដិឬ​មិត្ដ​រួម​ការងា​រជាបុរស​ដូច​ទម្លាប់​។ ស្ដ្រី​ជនជាតិ​ជប៉ុន​ក៏​ស្នើឲ្យ​មាន​ការពិចារណា​លើ​ផ្នែក​ហិរញ្ញវត្ថុ​ផងដែរ​៕