យោងតាមGlobal Passport Power Rank 2019 របស់ passport index បានបញ្ជាក់ពីប្រទេសTop ១០ ដែលលិខិតឆ្លងដែនមានឥទ្ធិពលបំផុត អាចធ្វើដំណើរទៅច្រើនប្រទេស ដោយពុំចាំបាច់ត្រូវការទិដ្ឋាការឡើយ។ តើប្រទេសដែលជាប់ក្នុងTop ១០មានប្រទេសណាខ្លះ សូមតាមដានខាងក្រោម៖
១០ ប្រទេសប៊ុលហ្គារី, រ៉ូម៉ានី និងស៊ីព្រូស អាចធ្វើដំណើរទៅ១៥៨ប្រទេសពុំចាំបាច់ត្រូវការទិដ្ឋាការ។
៩ ប្រទេសម៉ាឡេស៊ី អាចធ្វើដំណើរទៅ១៥៩ប្រទេសពុំចាំបាច់ត្រូវការទិដ្ឋាការ។
៨ ប្រទេសអេស្ដូនី អាចធ្វើដំណើរទៅ១៦០ប្រទេស ពុំចាំបាច់ត្រូវការទិដ្ឋាការ។
៧ ប្រទេសអូស្ដ្រាលី, ណូវែលហ្សេឡង់, ឡាទ្វា, ស្លូវ៉ាគី, លីទុយអានី, ប៉ូឡ៉ូញ និងស្លូវ៉ានី អាចធ្វើដំណើរទៅ១៦១ប្រទេស ពុំចាំបាច់ត្រូវការទិដ្ឋាការ។
៦ ម៉ាល់តានិងអ៊ីស្លង់ អាចធ្វើដំណើរទៅ១៦២ប្រទេសពុំចាំបាច់ត្រូវការទិដ្ឋាការ។
៥ សាធារណរដ្ឋឆែកនិងហុងគ្រី អាចធ្វើដំណើរទៅកាន់១៦៣ប្រទេស ពុំចាំបាច់ត្រូវការទិដ្ឋាការ។
៤ កាណាដា, អៀងឡង់, ចក្រភពអង់គ្លេស, ជប៉ុន, ស្វីស, ព័រទុយហ្គាល់, ក្រិក, អូទ្រីស, និងបែលហ្ស៊ិក អាចធ្វើដំណើរទៅកាន់១៦៤ប្រទេស ពុំចាំបាច់ត្រូវការទិដ្ឋាការ។
៣ អាមេរិក, កូរ៉េខាងត្បូង, ន័រវ៉េ, អេស្ប៉ាញ, បារាំង, ហូឡង់, សិង្ហបុរី, អ៊ីតាលី, ហ្វាំងឡង់, លិចហ្សាំប៊ួរ, ស៊ុយអែត និងដាណឺម៉ាក អាចធ្វើដំណើរទៅកាន់១៦៥ប្រទេស ពុំចាំបាច់ត្រូវការទិដ្ឋាការ។
២ អាល្លឺម៉ង់ អាចធ្វើដំណើរទៅកាន់១៦៦ប្រទេស ពុំចាំបាច់ត្រូវការទិដ្ឋាការ។
១ ប្រទេសអារ៉ាប់រួម អាចធ្វើដំណើរទៅកាន់ប្រទេស១៦៧ ពុំចាំបាច់ត្រូវការទិដ្ឋាការ៕