ជីវិត និងកម្សាន្ត

ការសិក្សា​៖​​ប្រជាជន​ឥណ្ឌា​​ជា​អ្នក​ធ្វើការ​​សកម្ម​ជាងគេ​បំផុត​​ក្នុង​លោក​

ដោយ៖ ពេញ ផេង    08-02-2019 9:12 AM    557
រូបភាពប្រជាជនឥណ្ឌាកំពុងធ្វើការ

​តើ​អ្នក​ចង់​ធ្វើការ​៥​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ប្រសិនបើ​អ្នកមាន​ជម្រើស​ឲ្យធ្វើ​ការតិចថ្ងៃ ប៉ុន្ដែ​ទទួលបាន​ប្រាក់ខែ​ដូចគ្នា​? នៅពេល​អ្នក​ឆ្លើយថា​ចង់​បាន​ដូច្នេះ ចម្លើយ​របស់​អ្នក​ដូចគ្នា​នឹង​ប្រជាជន​ឥណ្ឌា​៦៩​ភាគរយ ដែលជា​បុគ្គលិក​ធ្វើការ​ពេញ​ម៉ោង ចង់​ធ្វើការ​៥​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​។ តាម​ការសិក្សា​ថ្មីៗ​នេះ របស់​ក្រុមហ៊ុន​គ្រប់គ្រង​កម្លាំង​ពលកម្ម​អន្ដរជាតិ Kronos Incoporated បាន​បង្ហាញថា ប្រទេស​ឥណ្ឌា​គឺជា​ប្រទេស​ដែល​ប្រជាជន ជា​អ្នកធ្វើការ​យ៉ាងសកម្ម​បំផុត​ក្នុង​ពិភពលោក​។ 

​ក្រុមហ៊ុន​ក៏បាន​ស្ទង់​មតិ​នៅតាម​បណ្ដា​ប្រទេស​មួយចំនួនទៀត​ដែរ ដូចជា​អាមេរិក កាណាដា ម៉ិក​ស៊ិក បារាំង អូស្ដ្រាលី និង​អង់គ្លេស​។ ប្រទេស​ម៉ិក​ស៊ិក​តាម​ពី​ក្រោយប្រទេស​ឥណ្ឌា ដែលមាន​អ្នកធ្វើការ​ចំនួន​៣៤​ភាគរយ ពេញចិត្ដ​នឹង​ការធ្វើការ​៥​ថ្ងៃមួយ​សប្ដាហ៍​។ រីឯ​អាមេរិក​មាន​២៧​ភាគរយ អូស្ដ្រាលី​១៩​ភាគរយ និង​បារាំង​១៧​ភាគរយ​៕