ជីវិត និងកម្សាន្ត

បុរស​ពីរ​នាក់​​រូបរាង​ដូច​គីម ជុង​អ៊ុន​​និង​ឌុយ​ទែ​តេ​​បង្ក​ការភ្ញាក់ផ្អើល​​យ៉ាងខ្លាំង​​នៅ​ហុងកុង​

ដោយ៖ ពេញ ផេង    04-02-2019 12:43 PM    1194
រូបភាព​បុរសពីរនាក់​ដែលដូច​លោកគីម​និងលោក​ឌុយទែតេ

​ភាព​ភ្ញាក់ផ្អើល​បាន​កើតមានឡើង​នៅក្នុង​ព្រះវិហារ​មួយកន្លែង​ក្នុង​ទីក្រុង​ហុងកុង នៅពេល​បុរស​ពីរ​នាក់​មាន​រូបរាង​នឹង​មុខមាត់ ដូចគ្នា​ស្ទើរ​បេះដាក់​ជាមួយ​មេដឹកនាំ​កំពូល​ពីររូប បាន​ដើរ​ចូលក្នុង​ព្រះវិហារ​។ បុរស​ទាំងពីរ​នាក់​ម្នាក់​ដូ​ចលោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ​ប្រធានាធិបតី​ហ្វីលីពីន និង​ម្នាក់ទៀត​ដូច​លោក​គីម ជុង​អ៊ុន​មេដឹកនាំ​កូរ៉េខាងជើង​។ 

​បុរស​ទាំងពីរ​បានធ្វើ​ដំណើរ​ចូល​ព្រះវិហារ ស្ថិតក្នុង​តំបន់​ជា​សហគមន៍​ប្រជាជន​ហ្វីលីពីន​រស់នៅ ស្លៀក​សម្លៀកបំពាក់​របៀប​មេដឹកនាំ​ឌុយ​ទែ​តេ​និង​គីម ជុង​អ៊ុន បាន​ចាំ​ដៃ​ប្រជាជន​ដែល​នៅក្នុង​ព្រះវិហារ​ផងដែរ​។ មនុស្សម្នា​ក៏​នាំគ្នា​ចោមរោម​មើល​យ៉ាងច្រើន​កុះករ និង​ស្រែក​អបអរសាទរ​ដល់​វត្ដ​មាន​អ្នក​ទាំងពីរ​។ បុរស​ដែលមាន​រូបរាង​មុខមាត់​ដូច​លោក​ឌុយ​ទែ​តេ​មា​ឈ្មោះ​Cresencio Extreme និង​បុរស​មាន​រូបរាង​មុខមាត់​ដូច​លោក​គីម​មានឈ្មោះ​Howard X៕​