ជីវិត និងកម្សាន្ត

ក្នុង​ឆ្នាំ​២០១៨​​ចិន​ជួប​នឹង​វិបត្ដិ​​អត្រាកំណើត​​ធ្លាក់ចុះ​

ដោយ៖ ពេញ ផេង    23-01-2019 11:12 AM    610
រូបភាពអ្នកគ្រូពេទ្យ​កំពុងបីទារក​

​ចំនួន​ទារក​ដែល​កើត​នៅក្នុង​ប្រទេស​ចិន​កាលពី​ឆ្នាំ​២០១៨ បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប ដែល​ធ្វើឲ្យមាន​ការព្យាករណ៍​ថា ចំនួន​ប្រជាជន​ប្រទេស​នេះ​នឹង​ថយចុះ​នៅ​ពេលអនាគត​។ តំណាង​មកពី​ការិយាល័យ​ស្ថិតិ​ជាតិចិន​បាន​និយាយថា ទារក​ដែល​កើត​ក្នុង​ឆ្នាំ​២០១៨ មានតែ​១៥,២៣​លាន​នាក់​ប៉ុណ្ណោះ ថយចុះ​២​លាន​នាក់​ធៀប​នឹង​ឆ្នាំមុន​។ 

​អស់​រយៈពេល​ជាង​បី​ទសវត្ស​មកហើយ ទីក្រុង​ប៉េកាំង​បាន​អនុញ្ញាតឲ្យ​គូ​ស្វាមីភរិយា​មានកូន​តែមួយ​។ ប៉ុន្ដែ​ក្នុង​ឆ្នាំ​២០១៦​រដ្ឋាភិបាល​បាន​ដក​គោលការណ៍​នេះ​ចេញ​វិញ ហើយ​អនុញ្ញាតឲ្យ​ពួកគេ​អាច​មានកូន​ពីរនាក់​។ អ្នកជំនាញ​រំពឹងថា ជំ​នួន​ប្រជាជន​សរុប​របស់​ចិន​នឹង​កើនឡើង​ដល់​ចំណុចកំពូល​នៅ​ឆ្នាំ​២០២៩ ខណៈដែល​បច្ចុប្បន្ន​ចំនួន​ប្រជាជន​កំពុង​ធ្លាក់ចុះ​។ កត្ដា​នេះ​ក៏​បណ្ដាលឲ្យមាន​ការព្រួយ​បារម្ភ លើ​ផលប៉ះពាល់​សេដ្ឋកិច្ច​ផងដែរ​។​

​ទីក្រុង​ប៉េកាំង​ត្រូវបាន​គេ​ជឿជាក់ថា កំពុង​ពិចារណា​រក​យុទ្ធសាស្ដ្រ​ដើម្បី​ធ្វើឲ្យ​អត្រាកំណើត​កើនឡើង ក្នុងនោះ​ក៏មាន​ចំណាត់ការ​កំណត់​ចំនួន​កូន ដែល​គូ​ស្វាមីភរិយា​អាចមាន​ផងដែរ​៕