ជីវិត និងកម្សាន្ត

បន្ទាប់ពី​​ស្ងប់ស្ងាត់​​មួយរយៈ​​Avatar​ត្រឡប់មកវិញ​​ជាមួយ​​Avatar2​​និង​Avatar3

ដោយ៖ ពេញ ផេង    18-01-2019 1:52 PM    1602
ឈុតមួយ​ក្នុងរឿងAvatarឆ្នាំ២០០៩

​អ្នកគាំទ្រ​ភាពយន្ដ​វិទ្យាសាស្ដ្រ​បែប​ច្នៃ​ប្រឌិដ្ឋ ដែលមាន​ចំណងជើង​ថា​“Avatar” ពិតជា​មិន​អស់សង្ឃឹម​ខ្លាច​លែង​បាន​មើល​រឿងនេះ​ទៀត​ទេ​។ ភាគ​ថ្មី​នៃ​ត្រកូល​រឿង​“Avatar” គឺ​"Avatar 2” និង​"Avatar 3” បានបញ្ចប់​ការថត​ជា​ផ្លូវកា​រហើយ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ខាង​ផលិតកម្ម​។ ភាពយន្ដ​“Avatar”​ភាគ​ដំបូង បាន​ល្បីល្បាញ​យ៉ាងខ្លាំង​ក្នុង​ឆ្នាំ​២០០៩ ដោយបាន​បំបែក​កំណត់ត្រា​លើ​Box Office​ថែមទៀត​។ កាលពី​នោះ​“Avatar” បាន​វ៉ា​ដាច់​ភាពយន្ដ​ចាស់ៗ ជាក់ស្ដែង​រឿង​"Titanic”​ជាដើម ដោយ​អាច​រកចំណូលបាន​យ៉ាងច្រើន​កប់​ក្ដោង ប្រមាណ​ជិត​២,៨០០​លាន​ដុល្លារ​អាមេរិក​។ ចំពោះ​"Avatar 2” គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០២០ និង​"Avatar 3”​គ្រោង​ចាក់​បញ្ចាំង​នៅ​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០២១៕