ជីវិត និងកម្សាន្ត

ដឹង​ទេ​​ប្រទេស​ណាខ្លះ​មាន​​ប្រព័ន្ធ​ថែទាំ​សុខភាព​​ល្អ​បំផុត​​ក្នុង​លោក​?

ដោយ៖ ពេញ ផេង    16-01-2019 4:48 PM    1060
រូបភាព​ទីក្រុង​មួយ​​របស់ប្រទេសលុច​ហ្សាំ​បួ​រ

​វិទ្យាស្ថាន​Legatum​មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ឡុង​ប្រទេស​អង់គ្លេស បានបង្ហាញ​របាយការណ៍​ប្រចាំឆ្នាំ​លើក​ទី​១០​របស់ខ្លួន​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន ក្រោយពី​បាន​សិក្សា​ស្រាវជ្រាវ​ទាក់ទង​នឹង​ប្រព័ន្ធ​សុខាភិបាល​នៅ​ទូទាំង​ពិភពលោក​។ របាយការណ៍​បាន​ចាត់​ចំណាត់ថ្នាក់​ប្រទេស​ចំនួន​១៦ ដែលមាន​ប្រព័ន្ធ​ថែទាំ​សុខភាព​ល្អ​បំផុត​ក្នុង​ពិភពលោក​។ 

​ក្នុងចំណោម​ប្រទេស​ទាំង​១៦​មានដូចជា​៖ ១៦ កាណាដា​, ១៥ កាតា​, ១៤ បារាំង​, ១៣ ន័​រវេស​, ១២ ណូវែល​សេ​ឡង់​, ១១ បែលហ្ស៊ិក​, ១០ អាល្លឺម៉ង់​, ០៩ អ៊ីស្រាអែល​, ០៨ អូស្ដ្រាលី​, ០៧ ហុងកុង​, ០៦ ស៊ុយអែត​, ០៥ ហូ​ង​ឡ​ង់​, ០៤ ជប៉ុន​, ០៣ ស្វីស​, ០២ សិង្ហ​បុរី និង​០១ លុច​ហ្សាំ​បួ​រ​៕​