ជីវិត និងកម្សាន្ត

Rambo​​បង្ហោះ​រូបភាព​​ក្នុង​សាច់រឿង​ថ្មី​​Rambo 5 ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​​រឹតតែ​អន្ទះសារ​​ចង់​ទស្សនា​

ដោយ៖ ពេញ ផេង    14-01-2019 8:30 AM    3207
​លោក​Sylvester Stalloneហៅ​Rambo​

​លោក​Sylvester Stallone ដែល​គេ​ស្គាល់​ក្នុង​ខ្សែភាពយន្ដ​ហូលីវូដ​ថា​Rambo​នោះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ស្ទើរតែ​ទ្រាំ​លែង​បាន​ទៅ​ហើយ ដោយសារតែ​លោក​បង្ហោះ​រូបភាព  សម្ដែង​ក្នុង​ភាពយន្ដ​ថ្មី​។ Rambo​បាន​សម្ដែង​ក្នុង​ភាពយន្ដ​ជាច្រើន សុទ្ធតែ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ពិសេស​គឺ​ខ្សែភាពយន្ដ​លោក​ដើរតួ​ជា​Rambo​នេះ​តែម្ដង​។ ក្រោយ​ជោគជ័យ​ក្នុង​ភាពយន្ដ​Rambo​នៅ​ឆ្នាំ​២០០៨ ទីបំផុត​បុរស​ជនជាតិ​អាមេរិក​វ័យ​៧២​ឆ្នាំ​រូប​នេះ បាន​ត្រឡប់​មក​វិញ​ជាថ្មី​ម្ដងទៀត សម្ដែង​រឿង​Rambo 5​ដែល​មាន​ចំណងជើង​ថា​“Last Blood”​។​

​នៅលើ​បណ្ដាញ​អ៊ី​ស្ដា​ក្រាម លោក​Stallone​បានសរសេរថា មុន​ពេល​ភាព​ថ្មី​របស់​លោក​ចាក់​បញ្ចាំង លោក​នឹង​បង្ហោះ​រូបភាព​ក្នុង​សាច់រឿង​ជា​ច្រើន​សន្លឹក​ឲ្យ​គ្រប់​គ្នា​បាន​ឃើញ​។ រូបភាព​ទាំងនេះ​ដ្បិត​លោក​បង្ហោះ​ជា​រូបភាព ស ខ្មៅ ប៉ុន្ដែ​តាម​ពិត​ក្នុង​ភាពយន្ដ​ជា​រូបភាព​ពណ៌​ធម្មជាតិ​ទេ​។ សារ​នេះ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​អន្ទះសារ​យ៉ាងខ្លាំង ចង់​ទស្សនា​សាច់រឿង​ថ្មី​៕