ជីវិត និងកម្សាន្ត

សឹង​មិន​ជឿ គូស្នេហ៍​ខុស​​ជាតិ​សាសន៍​​មួយគូ​ប្រើ​​Google Translate​​បង្កើត​ចំណង​ស្នេហ៍​

ដោយ៖ ពេញ ផេង    05-01-2019 9:53 AM    327
រូបភាពគូស្នេហ៍ខុសជាតិសាសន៍ដែលមិនអាចទំនាក់ទំនង​ដោយពាក្យ​សម្ដីផ្ទាល់​ជាមួយគ្នា

​ជា​រឿង​ដ៏​គួរឲ្យភ្ញាក់ផ្អើល​មួយ ដែល​គូស្នេហ៍​ខុស​ជាតិ​សាសន៍​មួយគូ ចាប់ផ្ដើម​បង្កើត​ក្ដី​ស្រឡាញ់​ជាមួយគ្នា​តាមរយៈ​ការប្រើប្រាស់​កម្មវិធី​'Google Translate'​។ នាង​Chloe Smith​ជន​ជាត​អង់គ្លេស​អាយុ​២៣​ឆ្នាំ​រស់នៅ​Wolverhampton និង​លោក​Daniele Marisco​ជនជាតិ​អ៊ីតាលី​អាយុ​២៥​ឆ្នាំ បាន​ជួបគ្នា​លើកដំបូង​នៅក្នុង​ក្លឹប​រាត្រី​មួយកន្លែង នៅលើ​កោះ​Ibiza​ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ពីរ​ឆ្នាំមុន​។​

​ជួបគ្នា​ដំបូង អ្នក​ទាំងពីរ​មិនអាច​និយាយ​ភាសា​អង់គ្លេស​ឬ​អ៊ីតាលី​បានទេ ប៉ុន្ដែ​ពួកគេ​នឹកឃើញ​វិធីសាស្ដ្រ​មួយ​ដែល​អាចឲ្យ​ពួកគេ​ទាក់ទង​គ្នា​បាន​។ នោះ​គឺ​ការប្រើប្រាស់​កម្មវិធី​'Google Translate' និង​ការមើល​វីដេអូ​ដែលមាន​អក្សរ​រត់​ពីក្រោម​។ ពួកគេ​ធ្វើ​ដូច្នេះ រហូត​បាន​ក្លាយជា​ដៃគូ​យ៉ាង​ស្និទ្ធស្នាល​បំផុត​។​

​បច្ចុប្បន្ន ពួកគេ​កំពុង​រស់នៅ​ជាមួយគ្នា​នៅ​ក្នុងប្រទេស​អង់គ្លេស ជា​កន្លែង​ដែល​នាង​Chloe Smith​ជា​អ្នក ជំនាញ​ផាត់មុខ និង​លោក​Daniele Marisco​ជា​អ្នក​ក្រឡុង​ស្រា​នៅក្នុង​ភោជនីយដ្ឋាន​អ៊ីតាលី​មួយ​។ ពួកគេ​ក៏​កំពុង​រៀន​និយាយ​ភាសា​ទាំង​អង់គ្លេស​និង​អ៊ីតាលី ដើម្បី​រឹតតែ​ងាយស្រួល​ក្នុង​ការទំនាក់ទំនង ដែល​ពេលនេះ​ពួកគេ​អាច​យល់​ពីគ្នា​បាន​ច្រើន​តាមរយៈ​ការនិយាយ មិន​ប្រើ​កម្មវិធី​'Google Translate' ដូច​មុន​ទៀត​ទេ​៕