ជីវិត និងកម្សាន្ត

ម្ចាស់​មកុដ​​Miss Universe 2018​​នាង​Catriona Gray ជា​បវរកញ្ញា​​ហ្វីលីពីន​​ទី​បួន​​ដែល​គ្រង​​មកុដ​នេះ​

ដោយ៖ ពេញ ផេង    17-12-2018 10:57 AM    537
កញ្ញា​Catriona Gray​បវរកញ្ញាតំណាងហ្វីលីពីន

​ក្រោយ​ការប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ទម្រាំ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧ ខែធ្នូ​នេះ ម៉ោង​នៅ​ប្រទេស​ថៃ ទីបំផុត​កម្មវិធី Miss Universe 2018 រកឃើញ​ម្ចាស់​មកុដ​ហើយ​។ អ្នក​គ្រង​មកុដ​បាន​ទៅលើ​បវរកញ្ញា​មកពី​ប្រទេស​ហ្វីលីពីន កញ្ញា​Catriona Gray​។ កញ្ញា​វ័យ​២៤​ឆ្នាំ​រូបនេះ បានទទួល​ពាក្យ​សរសើរ​ទាំង​ឆ្លាត និង​មាន​សម្រស់​ស្រស់ស្អាត​ថែមទៀត​ផង​។ នេះ​គឺជា​រឿង​អស្ចារ្យ​បំផុត​សម្រាប់​Gray ដែល​នាង​អាច​ផ្ដួល​បវរកញ្ញា​មកពី​ប្រទេស​៩៣​ផ្សេងទៀត​ទូទាំង​ពិភពលោក​បាន​។​

​សូមបញ្ជាក់ថា ក្រោយ​គ្រង​មកុដ Miss Universe 2018​នេះ Catriona Gray​គឺជា​បវរកញ្ញា​ទី​បួន​របស់​ហ្វីលីពីន ដែល​នាំ​ជ័យជម្នះ​ពី​កម្មវិធី​Miss Universe​សម្រាប់​ហ្វីលីពីន បន្ទាប់ពី​នាង​Gloria Diaz នាង​Margie Moran និង​នាង​Pia Wurtzbach ដែល​គ្រង​មកុដ​ក្នុង​ឆ្នាំ​១៩៦៩ ឆ្នាំ​១៩៧៣ និង​ឆ្នាំ​២០១៥៕