ជីវិត និងកម្សាន្ត

Forbes៖​​លោកស្រី​​Angela Merkel​​ជាប់​ចំណាត់ថ្នាក់​​ជា​ស្ដ្រី​មាន​ឥទ្ធិពល​​​បំផុត​​៨​ឆ្នាំ​ជាប់​គ្នា​

ដោយ៖ ពេញ ផេង    05-12-2018 4:42 PM    99
រូបភាពលោកស្រី​Angela Merkel

​ទស្សនាវដ្ដី​Forbes​របស់​អាមេរិក បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា អធិការបតី​អាល្លឺម៉ង់​លោកស្រី​Angela Merkel បាន​ស្ថិតនៅ​ចំណាត់ថ្នាក់​កំពូល នៅក្នុង​បញ្ជី​ឈ្មោះ​ស្ដ្រី​ដែលមាន​ឥទ្ធិពល​បំផុត​១០០​នាក់ ក្នុង​ពិភពលោក​នា​ឆ្នាំ​២០១៨​នេះ​។ លោកស្រី​នៅតែ​អាច​រក្សា​តំណែង​កំពូល​៨​ឆ្នាំ​ជាប់​គ្នា និង​ជាប់​ចំណាត់ថ្នាក់​សរុប​ចំនួន​១៣​លើក ជា​ស្ដ្រីមាន​ឥទ្ធិពល​បំផុត​ក្នុងពិភពលោក​។ បន្ទាប់ពី​លោកស្រី​Angela Merkel ចំណាត់ថ្នាក់​លេខ​ពីរបាន​ទៅលើ​លោកស្រី​Theresa May នាយករដ្ឋមន្ដ្រី​អង់គ្លេស និង​នាយក​គ្រប់គ្រង​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ លោកស្រី​Christine Lagarde ជាប់​ចំណាត់ថ្នាក់​លេខ​បី​៕