ជីវិត និងកម្សាន្ត

មិន​ធម្មតា​! វ័យ​ទើបតែ​៧​ឆ្នាំ​​សោះ​​អាច​រកចំណូល​បាន​២២​លាន​​ដុល្លារ​​ក្នុង​មួយឆ្នាំ​

ដោយ៖ ពេញ ផេង    04-12-2018 12:34 PM    203
រូបភាពក្មេងប្រុសRyan

​អាច​និយាយបានថា​ជា​រឿង​គួរឲ្យភ្ញាក់ផ្អើល​មួយ ដែល​ក្មេងប្រុស​វ័យ​ទើបតែ​៧​ឆ្នាំមាន​ឈ្មោះថា​Ryan មាន​ដើមកំណើត​នៅ​អាមេរិក អាច​រក​ប្រាក់ចំណូល​បាន​ប្រមាណ​២២​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ កាលពីឆ្នាំ​កន្លងទៅ។ ប្រាក់​យ៉ាងច្រើន​បែបនេះ រូបគេ​រកបាន​ពី​YouTube​។ រូបគេ​មាន​ឆា​នែ​ល​YouTube​ឈ្មោះ​Ryan Toysreview បង្កើតឡើង​នៅ​ខែ​មីនាឆ្នាំ​២០១៥ ហើយ​គិត​មកដល់ពេលនេះ​មាន​អ្នក​ចុច​Subscribe​ជាង​១៧​លាន​នាក់ និង​អ្នក​ចូល​មើល​ជិត​២៦​ពាន់​លាន​នាក់​។ នៅក្នុង​វីដេអូ​បង្ហោះ​លើ​YouTube រូបគេ​ថត​តែ​ជាមួយ​ប្រដាប់​ក្មេង​លេង​ប៉ុណ្ណោះ​។​

​ក្នុងពេល​ផ្ដល់​បទសម្ភាសន៍​ដល់​បណ្ដាញ​សារព័ត៌មាន​NBC​ថ្មីៗ​នេះ Ryan​បាន​និយាយថា រូបគេ​ពិតជា​រំភើប​និង​សប្បាយចិត្ដ​ជាខ្លាំង​។ នៅ​ថ្ងៃ​ខាងមុខ​គេ​ចង់​ក្លាយជា​អ្នកបង្កើត​ហ្គេម​មួយរូប​។ គួរបញ្ជាក់​ផងដែ​រថា តាម​ការ​កំណត់ដោយ​គេហទំព័រ​Business Insider​របស់​អាមេរិក កាលពី​ឆ្នាំ​២០១៧Ryan​ជាប់​ចំណាត់ថ្នាក់​ទី​៨ អ្នក​ដែល​រកចំណូលបាន​ច្រើនជាងគេ​ពី​YouTube៕

សូមទស្សនាវីដេអូខាងក្រោម៖