ជីវិត និងកម្សាន្ត

ម៉ាឡេស៊ី​​ប្រកាស​​នឹង​រឹតបន្ដឹង​​ច្បាប់​រៀប​​អាពាហ៍​ពិពាហ៍​លើ​កុមារ​

ដោយ៖ ពេញ ផេង    16-11-2018 10:31 AM    122
រូបភាព​ឧបនាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី

​ឧបនាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានប្រកាសថា ម៉ាឡេស៊ី​នឹង​បង្កើត​ច្បាប់​ថ្មី​មួយ​ស្ដីពី​ការការពារ​ផលប្រយោជន៍ និង​ការពារ​សុខមាលភាព​គួ​ស្វាមីភរិយា ដែល​រៀបកា​រទាំង​មិនទាន់​គ្រប់​អាយុ​។ អ្នកស្រី​ឧបនាយករដ្ឋមន្ដ្រី​បាន​បញ្ជាក់ថា ម៉ាឡេស៊ី​នឹង​រៀបចំ​ច្បាប់​ស្ដីពី​ក្រុមគ្រួសារ​មូស្លីម ស្នើ​ទៅ​សភា​នៅ​ពាក់កណ្ដាល​ឆ្នាំក្រោយ​។ ចំពោះ​ច្បាប់​ស្ដីពី​អាពាហ៍ពិពាហ៍​ជន​មិនមែន​មូស្លីម មាន​អាយុ​ក្រោម​១៨​ឆ្នាំ គ្រោង​នឹង​ធ្វើកំណែទម្រង់​ផងដែរ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ដ្រី​ក្នុង​ឆ្នាំ​២០១៩​។​

​ទាក់ទង​នឹង​ការប្រកាស​បង្កើត​ច្បាប់​ថ្មី​ក៏ដូចជា​ធ្វើកំណែទម្រង់​ច្បាប់​រៀប​អាពាហ៍ពិពាហ៍​នេះ ដើម្បី​ការពារ​កុំឲ្យ​មាន​អាពាហ៍ពិពាហ៍​ជនអាយុ​ក្រោម​១៨​ឆ្នាំ​។ ម្យ៉ាង​ក៏​ដើម្បី​ការពារ​កុមារ​ពី​ការបង្ខិតបង្ខំ​នានា កាត់បន្ថយ​ការបោះបង់ចោល​ការសិក្សា កាត់បន្ថយ​ភាពក្រីក្រ​ជាដើម​។ ដោយឡែក​ចំពោះ​គូ​ស្វាមីភរិយា​វ័យក្មេង នឹងត្រូវ​ណែនាំ​ឲ្យទៅ​នាយកដ្ឋាន​សុខមាលភាព​សង្គម ដើម្បី​ចូលរួម​វគ្គ​ពិគ្រោះ​យោបល់​ដើម្បី​តាមដាន​រហូតដល់​ពួកគេ​មាន​អាយុ​១៨​ឆ្នាំ​៕