ជីវិត និងកម្សាន្ត

លាចាក​លោក​នេះ​មែន តែ​អ្នកនិពន្ធ​រឿង​​Spider-Man​​បន្សល់ទុក​ស្នាដៃ​​មិនអាច​​បំភ្លេចបាន​

ដោយ៖ ពេញ ផេង    13-11-2018 5:10 PM    229
លោក​Stan Lee

​អ្នកនិពន្ធ​រឿង​ហូលីវូដ​ដ៏​ល្បីឈ្មោះ​ជនជាតិ​អាមេរិក លោក​Stan Lee បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​វ័យ​៩៥​ឆ្នាំ នៅក្នុង​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​Los Angeles ដោយ​រោគាពាធ​។ លោក​Lee​មាន​ភាពល្បីល្បាញ​យ៉ាងខ្លាំង ក្រោយ​ទទួលបាន​ការគាំទ្រ​លើ​ការនិពន្ធ​រឿង​ហូលីវូដ​ល្បីៗ​ដូចជា Spider-Man, Iron Man, the X-Men, Hulk, Fantastic Four និង​រឿង​Avengers​ជាដើម​។  លោក​ត្រូវបាន​គេ​ចាត់ទុកថា បិតា​ផ្នែក​និពន្ធ​ភាពយន្ដ​ហូលីវូដ​មួយរូប​។ សូមបញ្ជាក់ថា​លោក​Stan Lee ក៏​ជា​អ្នកបង្កើត​ក្រុមហ៊ុន​ភាពយន្ដ​Marvel Comics​ផងដែរ​។ ដ្បិតថា​ពេលនេះ​លោក​បាន​លាចាក​លោក​មែន ប៉ុន្ដែ​ស្នាដៃ​ក៏ដូចជា​រឿង​ដែល​លោក​បាន​និពន្ធ នៅតែ​ដ​ក់ជាប់​ក្នុង​បេះដូង​អ្នកគាំទ្រ​ជុំវិញ​ពិភពលោក​៕