ជីវិត និងកម្សាន្ត

ថៃ​៖​អ្នក​ស្រឡាញ់​​ភេទ​ដូចគ្នា​​អាច​នឹងត្រូវ​​ទទួលស្គាល់​​ដោយ​ច្បាប់​​នា​ចុងឆ្នាំ​២០១៨

ដោយ៖ ពេញ ផេង    07-11-2018 3:34 PM    179
រូបភាពអ្នកស្រឡាញ់ភេទដូចគ្នា

​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​ក្នុងប្រទេស​ថៃ អាច​នឹងត្រូវ​រដ្ឋាភិបាល​ថៃ​ទទួលស្គាល់​ដោយ​ស្របច្បាប់​តែ​ម្ដងនា​ចុងឆ្នាំ​២០១៨​នេះ ខណៈ​នៅ​ចុងខែ​វិច្ឆិកា​ថៃ​នឹង​រៀបចំ​វេទិកាសាធារណៈ​មួយ ពិភាក្សា​ដេញដោល​ពី​ការស្រឡាញ់​ភេទ​ដូចគ្នា​។ នាយកដ្ឋាន​ការពារ​សិទ្ធិ​និង​សេរីភាព​បានប្រកាសថា ការបោះឆ្នោត​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​បាននិង​កំពុងដំណើរកា​រហើយ​។ ដោយឡែក​ចន្លោះ​ពី​ថ្ងៃទី​១២-១៦​វិច្ឆិកា វេទិកាសាធារណៈ​នឹង​រៀបចំឡើង​នៅក្នុង​ទីក្រុង​បាងកក ឈៀង​ម៉ៃ អយុធ្យា និង​សុង​ខ្លា​។

​អនុប្រធាននាយកដ្ឋាន​ការពារ​សិទ្ធិ​និង​សេរីភាព​លោក​Kerdchoke Kasemwongji បាន​និយាយថា​លោក​ចង់​ស្ដាប់​មតិយោបល់​ពី​ប្រជាជន​សិន មុននឹង​បញ្ចប់​និង​បង្ហាញ​សេចក្ដីព្រាងច្បាប់​ទៅឲ្យ​គណៈរដ្ឋមន្ដ្រីនៅ​ចុងខែ​នេះ​។ ​សូមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ “Life Partnership Bill” មាន​គោលបំណង​ផ្ដល់ឲ្យ​អ្នកស្រឡាញ់​ភេទដូចគ្នា អាចមាន​សិទ្ធិ​ក្នុង​ការរៀបចំ​ផែនការ​គ្រួសារ​បាន​៕