ជីវិត និងកម្សាន្ត

ឆ្នាំ​២០២០​​ម៉ាឡេស៊ី​​តម្រូវឲ្យ​​គ្រប់​រថយន្ដ​ឯកជន​​ត្រូវមាន​​កៅអី​សុវត្ថិភាព​​សម្រាប់​ក្មេង​

ដោយ៖ ពេញ ផេង    31-10-2018 6:13 PM    159
រូបភាពបុរសម្នាក់កំពុងដាក់ខ្សែក្រវាត់ឲ្យ​កុមារអង្គុយក្នុងរថយន្ដ

​តាម​ការបញ្ជាក់​ពី​រដ្ឋមន្ដ្រីក្រសួង​ដឹកជញ្ជូន​ម៉ាឡេស៊ី​បានឲ្យដឹងថា គ្រប់​រថយន្ដ​ឯកជន​ទាំងអស់​នឹង​ត្រូវឲ្យមាន​កៅអី​សុវត្ថិភាព​សម្រាប់​ក្មេង​អង្គុយ​ក្នុង​រថយន្ដ​ជា​ចាំបាច់​នៅ​ឆ្នាំ​២០២០​។ លោក​ថា​ក្រសួង​នឹង​រៀបចំ​កម្មវិធី​បញ្ជ្រាប​ការ​ដល់​ដឹង និង​អប់រំ​ដល់​សាធារណជន​ពី​សារៈសំខាន់​នៃ​ការបំពាក់​កៅអី​សុវត្ថិភាព​សម្រាប់​ក្មេង​ក្នុង​រថយន្ដ​នៅ​ដើម​ឆ្នាំក្រោយ ដើម្បីឲ្យ​ពួកគេ​យល់ដឹង​ពី​សុវត្ថិភាព​កូនចៅ​របស់​ខ្លួន ក្នុងពេល​ធ្វើដំណើរ​តាម​រថយន្ដ​។

​លោក​រដ្ឋមន្ដ្រី​បញ្ជាក់ថា គម្រោង​នេះ​ដំបូង​ឡើយ​ត្រូវដាក់​លក្ខខណ្ឌ​ជាមុនសិន ហើយ​ការពន្យារពេល​រហូតដល់​ឆ្នាំ​២០២០ ក៏​ដើម្បី​ពិភាក្សា​បន្ថែម​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​សុវត្ថិភាព​ចរាចរណ៍​ម៉ាឡេស៊ី​។  ម្យ៉ាង​ឧស្សាហកម្ម​វិស័យនេះ​នៅ​ពុំទាន់​ត្រៀមខ្លួន​រួចរាល់​នៅឡើយ មានន័យថា​ពុំទាន់​មាន​ការផ្គត់ផ្គង់​គ្រប់គ្រាន់​ទេ​។ ជាហេតុ​ដែល​ត្រូវការ​ពេលវេលា​បន្ថែម ធានា​ពី​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់​៕