ជីវិត និងកម្សាន្ត

អ្នកវិទ្យាសាស្ដ្រ​​បី​រូប​​ទទួលបាន​​ពានរង្វាន់​​ណូបែល​​គីមីវិទ្យា​​ប្រចាំឆ្នាំ​​២០១៨

ដោយ៖ ពេញ ផេង    04-10-2018 9:35 AM    339
រូបភាពអ្នកវិទ្យាសាស្ដ្រទាំងបីរូប​​ដែលទើប​ទទួលបាន​ពានរង្វាន់​ណូបែល​គីមីវិទ្យា

​អ្នកវិទ្យាសាស្ដ្រ​​បី​រូប បានទទួល​ពានរង្វាន់​ណូបែល​គីមីវិទ្យា​ប្រចាំឆ្នាំ​២០១៨​នេះ​។ អ្នកវិទ្យាសាស្ដ្រ​ទាំងបី​រូប​មាន​អ្នកស្រី Frances Arnold និង​លោក​George Smith​ជា​ជនជាតិ​អាមេរិក ហើយ​មួយរូប​ទៀត​គឺ​លោក​Gregory Winter​ជា​ជនជាតិ​អង់គ្លេស​។ អ្នក​ទាំងបី​បានទទួល​ពានរង្វាន់​ណូបែល​ផ្នែក​គីមីវិទ្យា​ បន្ទាប់ពី​បាន​ស្រាវជ្រាវ​និង​អភិវឌ្ឍ​ប្រូតេអ៊ីន ដើម្បី​ប្រើប្រាស់​ជួយ​ដល់​ជីវិត​មនុស្ស​។ វិទ្យាស្ថាន​វិទ្យាសាស្ដ្រ​ស៊ុយអែត​បានប្រកាសថា ការសម្រេច​ប្រគល់​ពានរង្វាន់​ណូបែល​ផ្នែក​គីមីវិទ្យា ដោយសារ​អ្នក​ទាំងបី​ខិតខំ​ប្រឹងប្រែង ដើម្បី​ស្វែងរក​ប្រូតេអ៊ីន​ជួយសង្គ្រោះ​ជីវិត​មនុស្ស ដែល​មានគុណ​សម្បត្ដិ​មហាសាល​៕