ជីវិត និងកម្សាន្ត

ចិន​៖​ទៅសុំ​មិត្ដស្រី​​រៀបការ​​ដូច​ធ្វើឲ្យ​នាង​ត្រូវ​ក្រុមហ៊ុន​​បញ្ឈប់​ពីការងារ​

ដោយ៖ ពេញ ផេង    01-10-2018 5:31 PM    1026
រូបភាព​ស្ដ្រីម្នាក់ដែលមិត្ដប្រុស​ទៅសុំរៀបការលើយន្ដហោះ

​ស្ដ្រី​បម្រើ​ការលើ​យន្ដហោះ​ជា​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​មិត្ដប្រុស​មក​បង្កការ​ភ្ញាក់​ដល់​យន្ដហោះ​ដែលនាង​បម្រើការ គឺ​លុតជង្គង់​សុំ​នាង​រៀបការ​នៅមុខ​អ្នកដំណើរ​ជាច្រើន​លើ​យន្ដហោះ​។ នារី​រូបនោះ​ពិតជា​រំភើប​យ៉ាងខ្លាំង រួមជាមួយ​ការអបអរ​ពី​អ្នកដំណើរ​ផងដែរ​។ វីដេអូ​របស់​នាង​ត្រូវបាន​អ្នកដំណើរ​បង្ហោះ​លើ​បណ្ដាញ​សង្គម ដោយមាន​ទាំង​ការ​ជូនពរ​និង​ការរិះគន់​។​

​ចំពោះ​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ចិន​ដែល​នាង​បម្រើការ ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ ក៏បាន​បញ្ឈប់​នាង​ពី​ការងារ​ភ្លាមៗ​។ មូលហេតុ​ក្រុមហ៊ុន​បកស្រាយ​ថា​នារី​ខាងលើ បានធ្វើឲ្យ​រំខាន​ដល់​សុវត្ថិភាព​អ្នកដំណើរ​ក្នុងអំឡុងពេ​ល​ហោះហើរ​។ ករណី​បញ្ឈប់​នាង​ដូច្នេះ ក៏មាន​ការរិះគន់​យ៉ាងខ្លាំង​នៅលើ​បណ្ដាញ​សង្គម​ផងដែរ​៕

សូមទស្សនាវីដេអូ៖