ជីវិត និងកម្សាន្ត

America’s Got Talent ២០១៨ រកឃើញ​ម្ចាស់​​ជ័យលាភី​​ជាមួយ​ទឹកប្រាក់​​១​លាន​ដុល្លា​រហើយ​

ដោយ៖ ពេញ ផេង    20-09-2018 3:51 PM    537
រូបភាព​​​លោកShin Lim​​ក្រោយ​ពេលប្រកាសលទ្ធផល

​ក្រោយពី​បានចាប់ផ្ដើម​រដូវ​កាល​ថ្មី​ក្នុង​ឆ្នាំ​២០១៨ កម្មវិធី​ប្រកួតប្រជែង​ទេព្យកោសល្យ​លំដាប់ថ្នាក់​ពិភពលោក​របស់​អាមេរិក​(America’s Got Talent) រកឃើញ​ម្ចាស់​ជ័យលាភី​ហើយ​។ ការប្រកួតប្រជែង​បាន​ធ្វើឡើង​ជាច្រើន​វគ្គ នៅ​ទីបំផុត​សល់​តែ​បេក្ខជន​ពីរ​ក្រុម​ប៉ុណ្ណោះ ហើយ​អ្នក​ដែល​ឈ្នះ​ពានរង្វាន់​America’s Got Talent រដូវ​កាល​ទី​១៣ ជាមួយ​ទឹកប្រាក់​១​លាន​ដុល្លារ បាន​ទៅលើ​លោក​Shin Lim ជា​អ្នកលេង​សៀក​ដោយ​ប្រើ​សន្លឹក​បៀ​រ​។ បច្ចេកទេស​ថ្ពឹនភ្នែក​របស់លោក ពិតជា​អស្ចារ្យ​ខ្លាំងណាស់ ធ្វើឲ្យ​គណៈកម្មការ​កោតសរសើរ​មិនដាច់​ពី​មាត់​។ សូមបញ្ជាក់ថា លោក​Shin Lim​មាន​សញ្ជាតិ​កាណាដា​-​អាមេរិក កើត​នៅ​ឆ្នាំ​១៩៩២​។ លោក​បាន​ចាប់​អាជីព​អ្នកលេង​សៀក​ដោយ​ប្រើ​សន្លឹក​បៀ​រ ចាប់តាំងពី​ឆ្នាំ​២០០៩​ដល់​បច្ចុប្បន្ន​៕

​សូម​ទស្សនា​វី​ដេអូ​​ខាងក្រោម​៖