ជីវិត និងកម្សាន្ត

Ronaldo​​គ្រោង​បើក​​សណ្ឋាគារ​​លំដាប់​​ផ្កាយ​បួន​​ក្នុង​ទី​ក្រុង​ប៉ារីស​​ប្រទេស​បារាំង​

ដោយ៖ ពេញ ផេង    14-09-2018 5:20 PM    646
​កំពូល​តារាបាល់ទាត់​ពិភពលោក​Cristiano Ronaldo

​កំពូល​តារាបាល់ទាត់​ពិភពលោក​Cristiano Ronaldo គ្រោង​នឹង​បើក​សណ្ឋាគារ​ទី​៦​របស់ខ្លួន នៅក្នុង​ទី​ក្រុងប៉ារីស​ប្រទេស​បារាំង ដែលជា​សណ្ឋាគារ​លំដាប់​ផ្កាយ​បួន​។ សណ្ឋាគារ​នេះ​មិន​ខុសគ្នា​នឹង​សណ្ឋាគារ​Pestana CR7 ដែល​Ronaldo​បាន​បណ្ដាក់ទុន​សាងសង់​ជាមួយ​ក្រុមហ៊ុន​Pestana​កន្លងមក​ទេ គ្រាន់តែ​មាន​ទំហំ​ធំ​ជាង​មុន​ដោយមាន​រហូតដល់​២១០​បន្ទប់​។ ការសាងសង់​នឹងត្រូវ​ចំណាយ​ប្រាក់​៥៣.៤​លាន​ផោន ហើយនឹង​សាងសង់​រួចរាល់​នៅ​ឆ្នាំ​២០២១​។

សូមបញ្ជាក់ថា ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គាល់​វ័យ​៣៣​ឆ្នាំ​រូបនេះ ក្រៅពី​ជោគជ័យ​ក្នុង​អាជីព​បាល់ទាត់ រូបគេ​ក៏​ជោគជ័យ​ក្នុង​វិស័យ​ជំនួញ​ផងដែរ​៕