ជីវិត និងកម្សាន្ត

ភោជនីយដ្ឋាន​មួយ​​នៅ​ចិន​​ខាត​អស់​​១៩០​លាន​ដុល្លារ​​ក្រោយ​មាន​​សត្វ​កណ្ដុរ​​ងាប់​​ក្នុង​អាហារ​

ដោយ៖ ពេញ ផេង    13-09-2018 4:52 PM    1300
រូបភាព​​កូនកណ្ដុរ​ងាប់​នៅក្នុង​ម្ហូប

​ភោជនីយដ្ឋាន​ដ៏​ល្បីឈ្មោះ​មួយ​របស់​ចិន​ឈ្មោះ​Xiabu Xiabu បាន​ខាតបង់​ប្រាក់រ​ហូ​តដល់​១៩០​លាន​ដុល្លារ​អាមេរិក​។ ការខាតបង់​ប្រាក់​យ៉ាងច្រើន​នេះ បន្ទាប់ពី​ស្ដ្រី​ម្នាក់​ឃើញ​សត្វ​កណ្ដុ​រងាប់​នៅក្នុង​ម្ហូប​ដែល​បរិភោគ​នៅក្នុង​ភោជនីយដ្ឋាន​។ រូបភាព​ចង្កឹះ​ចាប់​សត្វ​កណ្ដុ​រងាប់​ចេញពី​ម្ហូប បាន​ផ្សព្វផ្សាយ​យ៉ាង​ឆាប់រហ័ស​តាម​អ៊ី​ន​ធឺ​ណេត ជា​លទ្ធផល​ភោជនីយដ្ឋាន​នេះ​ក៏​បាត់បង់​អតិថិជន និង​ធ្លាក់​តម្លៃ​ភាគហ៊ុន​ដល់​កម្រិត​ទាប​បំផុត​អស់​រយៈពេល​ជិត​១​ឆ្នាំ​។ តាម​ការចុះផ្សាយ​ស្ដ្រី​ដែលជា​ភ្ញៀវ​បានឃើញ​សត្វ​កណ្ដុរ​ងាប់​ក្នុង​ម្ហូប​នោះ ទទួលបាន​សំណង​៧២៩​ដុល្លារ​អាមេរិក​។ ភោជនីយដ្ឋាន​ក៏បាន​សុំទោស​ជា​សាធារណៈ​ដែរ ចំពោះ​បញ្ហា​កង្វះ​អនាម័យ​លើ​ម្ហូបអាហារ​៕