ជីវិត និងកម្សាន្ត

ទីបំផុត​​ឥណ្ឌា​​សម្រេច​​លុបចោល​​ច្បាប់​​ប្រឆាំង​​ការស្រឡាញ់​​ភេទ​ដូចគ្នា​

ដោយ៖ ពេញ ផេង    07-09-2018 9:18 AM    733
ប្រជាជនឥណ្ឌានាំគ្នាអបអរក្រោយតុលាការសម្រេចលុបចោលច្បាប់ប្រឆាំង​ការស្រឡាញ់ភេទដូចគ្នា

​តុលាការ​កំពូល​ឥណ្ឌា​បាន​សម្រេចចិត្ដ​ជា​ប្រវត្ដិសាស្ដ្រ​មួយ គឺ​លុបបំបាត់ចោល​ច្បាប់​ប្រឆាំង​ការស្រឡាញ់​ភេទ​ដូចគ្នា ដែល​ពីមុន​ឡើយ​ឥណ្ឌា​ចាត់ទុកជា​បទល្មើស​ព្រហ្មទណ្ឌ​ថែមទៀត​ផង​។ សេចក្ដីសម្រេច​នេះ​បាន​បដិសេធចោល​ទាំងស្រុង​ការវិនិច្ឆ័យ​កាលពី​ឆ្នាំ​២០១៣ លើកឡើង​ពី​ច្បាប់​សម័យ​អាណានិគម​។ ច្បាប់​នេះដែរ​ហាមប្រាម​មិនឲ្យ​ស្រឡាញ់​ភេទ​ដូចគ្នាទេ ហើយ​អ្នក​មិន​ស្ដាប់​ត្រូវ​ប្រឈម​បទល្មើស​ធ្ងន់ធ្ងរ​។ ទីបំផុត​តុលាការ​កំពូល​ឥណ្ឌា​បានសម្រេច​ថា ការរើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ជាការ​រំលោភសិទ្ធិ​ជា​មូលដ្ឋាន​។​

​ក្រុម​អ្នកគាំទ្រ​នៅ​ខាងក្រៅ​តុលាការ បាន​សម្ដែង​ក្ដី​រីករាយ​យ៉ាងខ្លាំង​ក្រោយ​តុលាការ​ចេញ​សេចក្ដីសម្រេច ដោយ​អ្នកខ្លះ​រំភើប​ឡើង​ស្រក់​ទឹកភ្នែក​។ តែ​យ៉ាងណាមិញ​ទោះបីជា​មានមតិ​ភាគច្រើន​គាំទ្រ​ការលុបបំបាត់​ច្បាប់​ស្រឡាញ់​ភេទ​ដូចគ្នា​ក៏ដោយ ក៏​នៅតែ​មានមតិ​ប្រឆាំង​ពី​ប្រជាជន​នៅក្នុង​សហគមន៍​មួយចំនួន​ដែរ​៕​