ជីវិត និងកម្សាន្ត

លី ស៊ា​វ​ឡុង​តូច​​ជួប​អ្នកលេង​​ក្បាច់គុន​​ចិន​​កុំ​កុំ​​ក្នុង​ទីក្រុង​តូ​ក្យូ​​ផ្អើល​អស់​​អ្នកគាំទ្រ​

ដោយ៖ ពេញ ផេង    01-09-2018 11:18 AM    1996
រូបភាពកុមារ៉ាRyuji Imai ពេលជួបលោកDonnie Yen

Ryuji Imai ជា​ក្មេងប្រុស​ជនជាតិ​ជប៉ុន​មាន​អាយុ​៨​ឆ្នាំ ដែល​ជាប់​ឈ្មោះ​ឲ្យ​ថា​Bruce Lee(​លី ស៊ា​វ​ឡុង​)​ចាប់​ជាតិ ទើបតែ​បាន​ជួប​តារា​ក្នុង​ដួងចិត្ដ​មួយរូប​ទៀត ក្រៅពី​Bruce Lee គឺ​រូបគេ​បាន​ជួប​Donnie Yen(​កុំ​កុំ​) នៅក្នុង​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុន​។ Ryuji​បាន​ជួប​Donnie Yen​កាលពី​ខែសីហា នៅក្នុង​ពិធី​រម្លឹក​ខួប​អនុស្សាវរីយ៍​របស់លោក​Bruce Lee​។ នៅពេល​ជួប​លោក​Donnie Yen កុមារា​Ryuji Imai​ពិតជា​រំភើប​ស្ទើរ​និយាយ​មិន​ចេញ ហើយ​អ្នក​ទាំងពីរ​បាន​បញ្ចេញ​ក្បាច់គុន​ដាក់គ្នា​ទៀតផង​។ ចំណែក​លោក​Donnie Yen​និយាយថា លោក​ក៏​ជា​អ្នកគាំទ្រ​មួយរូប​របស់​Ryuji Imai​ផងដែរ ហើយ​នៅ​ថ្ងៃ​អនាគត Ryuji​នឹង​ក្លាយជា​តារា​ល្បី​មួយរូប​។

​សូមបញ្ជាក់ថា កុមារា​Ryuji Imai​បាន​ល្បីល្បាញ​ខ្លាំង​នៅពេល​គេ​មាន​អាយុ​៥​ឆ្នាំ គឺ​នៅពេល​វីដេអូ​នៃ​ការសម្ដែង​ក្បាច់គុន​និង​ក្បាច់ដំបងពីរកំណាត់​របស់ គេ​បាន​បង្ហោះ​លើ​បណ្ដាញ​អ៊ី​ន​ធឺ​ណេត​។ ក្បាច់គុន​របស់​កុមារា​រូបនេះ​ដូចគ្នា​បេះ​ដាក់​នឹង​ក្បាច់គុន​របស់លោក​Bruce Lee​។ ក្នុង​វីដេអូ​កុមារា​រូបនេះ​បាន​ហ្វឹកហាត់​ហ៉ាង​អស្ចារ្យ​បំផុត ទើប​ធ្វើឲ្យមាន​ការចាប់អារ​ម្មណ៍​ពី​មហាជន​ទូទាំង​ពិភពលោក​។ រូបគេ​ក៏បាន​សម្ដែង​ក្នុង​កម្មវិធី​ធំៗ​ជាច្រើន​មកហើយ រួមទាំង​បាន​សម្ដែង​ក្នុង​ភាពយន្ដ​កុង​ហ្វូ​ដែល​នឹង​ចាក់​បញ្ចាំង​ក្នុងពេល​ឆាប់ៗ​នេះ​ផងដែរ​៕

​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖