ជីវិត និងកម្សាន្ត

ឪពុក​ម្ដាយ​ក្មេក​​លោក​ត្រាំ​​ទើប​ទទួល​បាន​​សញ្ជាតិ​អាមេរិក​​ក្រោយ​រស់​នៅ​​ជា​ជន​អន្ដោប្រវេសន៍​

ដោយ៖ ពេញ ផេង    10-08-2018 11:43 AM    1743
រូបភាពឪពុកម្ដាយក្មេកលោកដូណាល់ ត្រាំ​ប្រធានាធិបតីអាមេរិក

​ឪពុក​ម្ដាយក្មេក​ប្រធានាធិបតី​អាមេរិក​លោក​Donald Trump បាន​ក្លាយជា​ពលរដ្ឋ​អាមេរិក​ពេញ​ច្បាប់​ហើយ នៅក្នុង​ពិធី​ឯកជន​មួយ​។ លោក​Viktor Knavs​និង​អ្នកស្រី Amalija Knavs ជា​ឪពុកម្ដាយ​របស់​លោកស្រី​Melania Trump ភរិយា​លោក​Donald Trump បាន​ផឹកទឹកសម្បថ​ចូលសញ្ជាតិ​អាមេរិក​ក្នុង​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ នេះ​បើតាម​ការបញ្ជាក់​ពី​មេធាវី​។ កន្លងមក​ឪពុកម្ដាយ​លោកស្រី​Melania Trump បានមក​រស់នៅ​សហរដ្ឋអាមេរិក​ដោយ​កាន់​កាត​បៃតង ផ្ដល់ឲ្យ​ដោយ​លោកស្រី​Melania ក្នុងនាម​ជា​ជនអន្ដោប្រវេសន៍​ប៉ុណ្ណោះ​។ សូមបញ្ជាក់ថា លោក​Viktor Knavs​និង​អ្នកស្រី Amalija Knavs ជា​ជនជាតិ​ស្លូ​វ៉ានី​៕