ជីវិត និងកម្សាន្ត

មុន​ថត​រឿង​​The Meg​ លោក​Jason Statham​​ត្រូវ​ហ្វឹកហាត់​​ហែល​ទឹក​​ជាមួយ​ត្រី​ឆ្លាម​

ដោយ៖ ពេញ ផេង    06-08-2018 5:33 PM    1915
​តារា​ហូលីវូដ​ជនជាតិ​អង់គ្លេស​វ័យ​៥១​ឆ្នាំ​លោក​Jason Statham

“The Meg” គឺជា​ខ្សែភាពយន្ដ​ថ្មី​ដែល​លោក​Jason Statham ត្រូវ​ចូលរួម​សម្ដែង​ជាមួយ​តារា​សម្ដែង​ជាច្រើនរូប​ទៀត​។ រឿង​“The Meg” និយាយ​ពី​ក្រុម​ស្រាវជ្រាវ​មួយក្រុម​ដែល​ជាប់​នៅ​បាតសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​ពួកគេ​ប្រឈម​និង​គ្រោះថ្នាក់ ដោយ​អាច​ត្រូវ​ត្រី​ឆ្លាម​ប្រវែង​២២​ម៉ែត្រ​ហៅថា​Megalodon សម្លាប់​បាន​គ្រប់ពេល ដូច្នេះ​ពួកគេ​ត្រូវ​រក​វិធីសាស្ដ្រ​ការពារ​ខ្លួន​។​

​ដោយឡែក​តារា​ហូលីវូដ​ជនជាតិ​អង់គ្លេស​វ័យ​៥១​ឆ្នាំ​លោក​Jason Statham ធ្លាប់បាន​សម្ដែង​រឿង​ជាច្រើន​រួចមកហើយ ប៉ុន្ដែ​រឿង​ថ្មី​នេះ​លោក​ទទួលបាន​បទពិសោធ​ន៍​ថ្មី​មួយ​។ បទពិសោធន៍​ថ្មី​គឺ​លោក​ត្រូវ​ហែល​ទឹក​ដោយផ្ទាល់​ជាមួយ​ត្រី​ឆ្លាម​ពិតៗ​។ ពេល​ផ្ដល់​បទសម្ភាសន៍​ដល់​ទស្សនាវដ្ដី​Total Film លោក​Jason Statham​និយាយថា វា​អាច​ល្អប្រសើរ​បើសិន​លោក​អាច​ហែល​ទឹក​ជាមួយ​ត្រី​ឆ្លាម​ពិតប្រាកដ មុនពេល​ទៅ​សម្ដែង​រឿង​ថ្មី​នេះ ព្រោះ​វា​អាចឲ្យ​លោ​កថតរឿង​បាន​កាន់តែ​ល្អ​។ ហេតុនេះ​លោក​ក៏​សម្រេច​ពាក់​អ៊ុក​ស៊ី​សែន ទៅ​ហែល​ទឹក​ជាមួយ​ត្រី​ឆ្លាម​នៅ​តំបន់​Fiji៕

​សូម​ទស្សនា​វីដេអូ​Trailer៖