ជីវិត និងកម្សាន្ត

តោះ​! ស្ដាប់​លោក​​Jackie Chan​​និយាយ​ពី​​ការ​រងរបួស​​ពេល​សម្ដែង​​ភាពយន្ដ​

ដោយ៖ ពេញ ផេង    24-07-2018 1:16 PM    2264
លោកJackie Chan(ឆ្វេង)​ពេលចូលរួមក្នុងកម្មវិធី​ទូរទស្សន៍​នៅ​អាមេរិក

​កំពូល​តារា​សម្ដែង​ជន​ជាតិចិន​លោក​Jackie Chan ដែល​អ្នកគាំទ្រ​ខ្មែរ​និយម​ហៅថា​ឈិន ឡុង បាន​សម្ដែង​ក្នុង​ខ្សែភាពយន្ដ​បែប​វាយតប់​បាន​យ៉ាង​ល្អ ពិបាក​នឹង​រក​តារាភាពយន្ដ​មក​ប្រដូច​បាន​។ ភាព​វៃឆ្លាត ប៉ិនប្រសព្វ និង​ទេពកោសល្យ​របស់លោក ធ្វើឲ្យ​លោក​ទទួលបាន​ជោគជ័យ​យ៉ាង​អស្ចារ្យ​បំផុត ក្នុង​អាជីវកម្ម​ភាពយន្ដ​។ លោក​ក៏​ក្លាយជា​តារា​សម្ដែង​ភាពយន្ដ​បែប​វាយតប់ ដ៏​មាន​ប្រជាប្រិយភាព​បំផុត​ម្នាក់​។ ប៉ុន្ដែ​ទន្ទឹមនឹងនេះ​លោក​ក៏​ជួប​ឧបសគ្គ​ជាច្រើន ដោយ​រងរបួស​ស្ទើរ​គ្រប់កន្លែង​នៃ​រាងកាយ​របស់លោក មាន​ទាំង​របួសធ្ងន់​បាក់ឆ្អឹង និង​របួសស្រាល​ដាច់​រលាត់ ជាំ​សាច់​ជាដើម ក្នុងពេល​សម្ដែង​។ លោក​ក៏បាន​ចែករំលែក​បទពិសោធន៍​មួយចំនួន​ក្នុង​កម្មវិធី “Steve TV Show” ជា​កម្មវិធី​ដ៏​ល្បីឈ្មោះ​របស់​អាមេរិក​។ 

​សូម​ទស្សនា​វីដេអូ​បទសម្ភាសន៍​ខ្លី​របស់លោក​Jackie Chan៖