ជីវិត និងកម្សាន្ត

ស្ដ្រី​ជនជាតិ​អ៊ីរ៉ង់​ម្នាក់​​ត្រូវ​ចាប់ខ្លួន​​ក្រោយ​បង្ហោះ​​វីដេអូ​រាំ​​ក្នុង​បន្ទប់​​ដោយ​មិន​ពាក់​​កន្សែង​រុំ​ក្បាល​

ដោយ៖ ពេញ ផេង    12-07-2018 4:53 PM    2461
រូបភាពស្ដ្រី​ដែលបង្ហោះ​វីដេអូរាំ​​ដោយ​មិនពាក់​ក​ន្សែងរុំក្បាល

​ស្ដ្រី​អាយុ​១៨​ឆ្នាំ​ជា​ជនជាតិ​អ៊ីរ៉ង់​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​រូបនាង​បាន​បង្ហោះ​វីដេអូ​រាំ​នៅក្នុង​បន្ទប់ ដោយ​គ្មាន​រុំ​កន្សែង​លើ​ក្បាល​តាមបែប​អ្នក​កាន់សាសនា​អ៊ីស្លាម​។ ក្រោយ​មាន​ហេតុការណ៍​នេះ ទូ​រទូ​ស្សន៍​រដ្ឋ​អ៊ី​រ៉ង់បាន​ចាក់ផ្សាយ​វីដេអូ ដែល​នាង​បាន​សុំទោស​ជា​សាធារណៈ ដោយបាន​ស្រែកយំ​ផង​ថា នាង​គ្រាន់​ចង់បង្ហាញ​ការ​រាំ​ទៅ​អ្នកគាំទ្រ​ប៉ុណ្ណោះ គ្មាន​បំណង់​ចង់ឲ្យ​អ្នកដទៃ​ធ្វើ​តាមទេ​។ ក្រោយពី​ការចាប់ខ្លួន​នាង ក៏មាន​ក្មេងស្រី​មួយក្រុម​ទៀត​បង្ហោះ​វីដេអូ​រាំ ដោយ​គ្មាន​ពាក់​កន្សែង​ដែរ ដើម្បី​ប្រឆាំងនឹង​ការចាប់ខ្លួន​ស្ដ្រី​វ័យ​១៨​ឆ្នាំ​ខាងលើ​។​

​ស្ដ្រី​ជនជាតិ​អ៊ីរ៉ង់​ពេល​ធ្វើដំណើរ​ឬ​បង្ហាញខ្លួន​ជា​សាធារណៈ ត្រូវ​ពាក់​កន្សែង​បិទ​ក្បាល​ដើម្បី​បង្ហាញ​ពី​ការបង្រៀន​បែប​អ៊ីស្លាម​។ ការរាំរែក​នៅតាម​ទីសាធារណៈ​ក៏​ត្រូវបាន​ហាមឃាត់​ផងដែរ​។ មាន​អ្នក​រិះគន់​មួយចំនួន​លើកឡើងថា នៅមាន​អ្នករំលោភ​លើ​ច្បាប់​ជា​រៀងរាល់ថ្ងៃ ហើយ​អ្នកខ្លះ​ថា អាជ្ញាធរ​មិនអាច​បំផ្លាញ​ភាព​សប្បាយរីករាយ​រប​ស់មនុស្ស​បានទេ​។​

​ក្នុង​ឆ្នាំ​២០១៤ អាជ្ញាធរ​អ៊ីរ៉ង់​ក៏បាន​ចាប់ខ្លួន​មនុស្ស​៦​នាក់​ផងដែរ បន្ទាប់ពី​ពួកគេ​បង្ហោះ​វីដេអូ​រាំ​តាម​បទ​ចម្រៀង​អាមេរិក​៕