ជីវិត និងកម្សាន្ត

វៀតណាម​​បន្ដ​រឹតបន្ដឹង​​ការ​លួច​ថត​ចម្លង​​បទ​ចម្រៀង​​ដើម្បី​​ជួយ​ដល់​​អ្នកនិពន្ធ​

ដោយ៖ ពេញ ផេង    28-06-2018 4:30 PM    2286
រូបភាព​អាល់ប៊ុម​ចម្រៀង​វៀតណាម

តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម​បានឲ្យដឹងថា វៀតណាម​បាន​បន្ដ​ធានាឲ្យបាន​នូវ​ការរឹត​បន្ដឹងកា​រលួច​ថតចម្លង​បទ​ចម្រៀង ដើម្បី​កាត់បន្ថយ​ការរំលោភបំពាន​កម្មសិទ្ធិ​បញ្ញា​ដោយ​ខុសច្បាប់ និង​ដើម្បី​ជួយ​ឲ្យ​អ្នកនិពន្ធ​អាច​រក​ប្រាក់ចំណូល​បាន​ច្រើន​ផងដែរ​។ សារព័ត៌មាន​បាន​ដកស្រង់​សម្ដី​លោក​Dinh Trung Can អគ្គនាយក​មជ្ឈមណ្ឌល​រក្សា​សិទ្ធិ​តន្ដ្រី​វៀតណាម ដោយ​លោក​លើកឡើងថា “​ខ្ញុំ​គិតថា​ការពារ​មិនឲ្យ​មានកា​រលួច​ថតចម្លង​បទ​ចម្រៀង​ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ បាន​ជួយ​រួមចំណែក​ច្រើន​ក្នុង​ការកាត់បន្ថយ​ការរំលោភ​កម្មសិទ្ធិបញ្ញា​។ ម្យ៉ាង​វា​ក៏បាន​បង្កើន​ទំនុកចិត្ដ​រវាង​អ្នកនិពន្ធ​និង​អ្នកគាំទ្រ​ដែរ​”​។ ក្នុង​រយៈពេល​ជាង​១៦​ឆ្នាំ​មកហើយ មជ្ឈមណ្ឌល​រក្សា​សិទ្ធិ​តន្ដ្រី​វៀតណាម បាន​យក​ថវិកា​ប្រមូលបាន​ពី​ការពិន័យ​អ្នក​ល្មើស​បទបញ្ជា ទៅ​ជួយ​ដល់​អ្នកនិពន្ធ​ជាច្រើនរូប​៕