ជីវិត និងកម្សាន្ត

រឿង ​Jurassic World:​Fallen Kingdom​​ រកចំណូលបាន​​១៥០​លាន​ដុល្លារ​​ក្នុង​សប្ដាហ៍​ដំបូង​

ដោយ៖ ពេញ ផេង    25-06-2018 11:37 AM    2203
រូបភាពឈុតមួយ​ក្នុងរឿងJurassic World: Fallen Kingdom

ខ្សែភាពយន្ដ​Jurassic World: Fallen Kingdom បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ការលក់​សំបុត្រ​ចូល​ទស្សនា​នៅ​អាមេរិក​ខាងជើង​។ គិត​ត្រឹម​សប្ដាហ៍​ដំបូង​ប៉ុណ្ណោះ​ភាពយន្ដ​មួយ​នេះ អាច​រក​ប្រាក់ចំណូល​ពី​ការលក់​សំបុត្រ​ប្រមាណ​១៥០​លាន​ដុល្លារ​អាមេរិក​។ Jurassic World: Fallen Kingdom គឺជា​ខ្សែភាពយន្ដ​ទី​៥​នៃ​ខ្សែភាពយន្ដ​Jurassic Park និង​ជា​វគ្គ​ទី​៣​នៃ​ខ្សែភាពយន្ដ​Jurassic World​។ 

​ទោះបីជា​ខ្សែភាពយន្ដ​បែប​វិទ្យាសាស្ដ្រ​មាន​ការច្នៃប្រឌិត​ខ្ពស់​នេះ ​អាច​រកចំណូល​បាន​ច្រើន​ជាងការ​រំពឹង​ទុកក្ដី ប៉ុន្ដែ​គិត​ក្នុង​រយៈពេល​ដូចគ្នា​នៃ​សប្ដាហ៍​ដំបូង ចំណូល​បាន​ពី​ការលក់​សំបុត្រ​បាន​តិចជាង បើ​ប្រៀបធៀប​នឹង​រឿង​Jurassic World ដោយ​គ្រាន់តែ​សប្ដាហ៍​ដំបូង​Jurassic World អាច​រក​ចំណូល​ពី​ការលក់​សំបុត្រ​បាន​រហូតដល់​២០៨​លាន​ដុល្លារ​អាមេរិក​។​

​សូមបញ្ជាក់​ផងដែ​រថា Jurassic World: Fallen Kingdom បាន​ចាក់​បញ្ចាំង​ក្នុង​រោងភាពយន្ដ​កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨៕

​សូម​ទស្សនា​វីដេអូ​Trailor រឿង Jurassic World: Fallen Kingdom៖