ជីវិត និងកម្សាន្ត

ភ្ញាក់ផ្អើលលោក​​គីម ជុង​អ៊ុន​​និង​ដូណាល់ ត្រាំ​​ក្លែងក្លាយ​​ជួបគ្នា​​នៅ​សិង្ហ​បុរី​

ដោយ៖ ពេញ ផេង    10-06-2018 9:17 AM    6409
លោកគីម ជុងអ៊ុន​និងលោកដូណាល់ ត្រាំ​ក្លែងក្លាយ​ពេលជួបគ្នា

​ខណៈដែល​កិច្ចប្រជុំ​កំពូល​រវាង​លោក​ដូណាល់ ត្រាំ និង​លោក​គីម ជុង​អ៊ុន​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​១២​មិថុនា​នេះ​នៅក្នុង​ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃទី​០៩​មិថុនា​ម្សិលមិញ​នៅ​សិង្ហ​បុរី​ក៏មាន​ព្រឹត្ដិការណ៍​គួរឲ្យភ្ញាក់ផ្អើ​ល​មួយ​កើតឡើង​ដែរ​។ នោះ​គឺជា​កិច្ច​ជំនួប​ស្ថិតនៅក្នុង​ផ្សារ​ទំនើប​មួយកន្លែង រវាង​លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន​ក្លែងក្លាយ​។​

​លោក​Howard X​គេ​ចាត់ទុកថា​ជា​លោក​គីម ជុង​អ៊ុន​ទី​ពីរ រីឯ​លោក​Dennis Alan​គេ​ចាត់ទុកថា​ជា​លោក​ដូណាល់ ត្រាំ​ទី​ពីរ​។ ដ្បិត​មិនមែនជា​មនុស្ស​ពិត តែ​បុរស​ទាំងពីរ​មាន​រូបរាង​មុខមាត់​ស្រដៀង​លោក​គីម​និង​លោក​ត្រាំ​ពិតប្រាកដ​៩៩​ភាគរយ​ទៅហើយ​។ ថ្មីៗ​នេះ​បុរស​ទាំងពីរ​បាន​ធ្វើឲ្យមាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង ដោយបាន​ជួបគ្នា​ជា​ញឹកញាប់ ដូចជា​ជួប​នៅក្នុង​ព្រឹត្ដិការណ៍​ប្រកួ​ត​កីឡា​អូឡាំពិ​កនៅ​កូរ៉េខាងត្បូង​កាលពី​ខែកុម្ភៈ​ជាដើម​។​

​ចំណែក​កិច្ច​ជំនួប​នៅ​សិង្ហ​បុរី​កាលពី​ម្សិលមិញ ក៏មាន​មនុស្ស​ចោមរោម​មើល​យ៉ាងច្រើន ខណៈ​បុរស​ទាំង​ពីរបាន​ចាប់ដៃ​នឹង​ឱប​គ្នា​បង្ហាញ​ពី​ការគោរព​ទៅវិញទៅមក​។ ក៏មាន​មនុស្ស​ជាច្រើន​តម្រង់​ជួរ​ចាំ​ថតរូប​ទុកជា​អនុស្សាវរីយ​ផងដែរ ប៉ុន្ដែ​ការថតរូប​ត្រូវ​បង់ប្រាក់​១៥​ដុល្លារ​សិង្ហ​បុរី​ស្មើនឹង​១១​ដុល្លារ​អាមេរិក​៕

សូមទស្សនាវីដេអូ៖