ជីវិត និងកម្សាន្ត

អ្នក​ច្នៃ​ម៉ូដ​​កាបូបដៃល្បី​ឈ្មោះ​Kate Spade​​ធ្វើ​អត្ដ​ឃាត​​ដោយ​ចងក​

ដោយ៖ ពេញ ផេង    06-06-2018 10:39 AM    2527
រូបភាព​អ្នក​ច្នៃ​ម៉ូដ​កាបូបដៃ​ស្ដ្រីKate Spade

​តាម​ការបញ្ជាក់​ពី​ប៉ូលិស​ក្រុង​ញូវយ៉ក​បានឲ្យដឹងថា អ្នក​ច្នៃ​ម៉ូដ​កាបូបដៃ​ស្ដ្រី Kate Spade បានធ្វើ​អត្ដ​ឃាត​ដោយ​ចងក នៅក្នុង​ផ្ទះល្វែង​មួយកន្លែង​នៅ Park Avenue​ក្នុង​ទីក្រុង​ញូវយ៉ក​។ អ្នកស្រី​Spade​មាន​អាយុ​៥៥​ឆ្នាំ ត្រូវបាន​អ្នកបម្រើ​ប្រទះឃើញ​ស្លាប់​ដោយ​ចងក​នឹង​កន្សែង​ពណ៌​ក្រហម កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ​។ អ្នកស្រី​បាន​បន្សល់ទុក​លិខិត​មួយច្បាប់ ប៉ុន្ដែ​ប៉ូលិស​មិន​បានបង្ហាញ​លិខិត​នោះ​ជា​សាធារណៈ​ទេ​។ ចំណែក​មូលហេតុ​នៃ​ការធ្វើ​អត្ដ​ឃាត​ក៏​មិនទាន់​ដឹង​នៅឡើយ​។​

​សូមបញ្ជាក់ថា អ្នកស្រី Kate Spade​មានឈ្មោះ​កំណើត​ថា​Katherine Brosnahan បាន​ជួប​ជាមួយ​លោក Andy Spade ជា​បងប្រុស​តារា​សម្ដែង​David Spade​ខណៈ​រៀន​នៅ​សាកលវិទ្យាល័យ Arizona​។ ពួកគេ​បានចាប់ផ្ដើម​បង្កើត​កាបូបដៃ​ស្ដ្រីម៉ាក Kate Spade​នៅ​ឆ្នាំ​១៩៩៣ ហើយ​បាន​រៀបការ​ជាមួយគ្នា​នៅ​ឆ្នាំ​១៩៩៤៕