ជីវិត និងកម្សាន្ត

មិន​ធម្មតា​! ស្ដ្រី​ម្នាក់​​បញ្ចប់​បរិញ្ញាបត្ររ​ង​​ក្នុង​វ័យ​៨៩​ឆ្នាំ​​នៅ​ចង់​បន្ដ​​យក​បរិញ្ញាបត្រ​​បន្ថែមទៀត​

ដោយ៖ ពេញ ផេង    26-05-2018 3:07 PM    3638
រូបភាពអ្នកស្រី​Ella Washington​

​ជា​រឿង​គួរឲ្យភ្ញាក់ផ្អើល​មួយដែល​ស្ដ្រី​វ័យ​ចំណាស់ម្នាក់ បាន​តស៊ូ​រៀនសូត្រ​រហូត​បាន​ចប់​ថ្នាក់​បរិញ្ញាបត្ររង​ពី​សាកលវិទ្យាល័យ​Liberty​ក្នុង​រដ្ឋ​Virginia​សហរដ្ឋអាមេរិក​។ អ្នកស្រី Ella Washington​ទោះបី​ស្ថិតក្នុង​វ័យ​៨៩​ឆ្នាំ​ហើយ​ក្ដី ប៉ុន្ដែ​មិនទាន់​បញ្ចប់​មហិច្ឆតារ​បស់​ខ្លួន​ឡើយ ដោយ​អ្នកស្រី​ចង់​បន្ដ​យក​បរិញ្ញាបត្រ​ផ្នែក​ប្រវត្ដិវិទ្យា​ថែមទៀត​។ អ្នកស្រី​ថា​បាន​ព្យាយាម​ក្នុង​ការសិក្សា​ពេញ​មួយជីវិត​ទៅហើយ​ទម្រាំ​មាន​ថ្ងៃនេះ​។ ការសិក្សា​បាន​ក្លាយជា​ប្រពៃណី​ក្នុង​គ្រួសារ​អ្នកស្រី​ទៅហើយ ដោយ​អ្នកស្រី​បាន​បង្រៀន​កូនៗ​ពី​របៀប​អាន សរសេរ និង​ធ្វើ​គណិតវិទ្យា តាំងពី​មុន​ពួកគេ​ចូល​សាលា​មកម្ល៉េះ​។ អ្នកស្រី​បានធ្វើ​ដូចដែល​ម្ដាយ​អ្នកស្រី​បង្រៀន​អ្នកស្រី​អ៊ីចឹង​ដែរ​។ អ្នកស្រី​សង្កត់ធ្ងន់ថា វា​គ្មាន​ទាស់ខុស​អី​ឡើយ​គ្រាន់តែ​ការរៀន​បន្ថែម​នោះ​។ ការអប់រំ​នឹង​ជួយ​ឲ្យ​មនុស្ស​មានជីវិត​ល្អ​បំផុត​៕