ជីវិត និងកម្សាន្ត

ម្ចាស់​បទ​​Gangnam Style​​បញ្ចប់​កិច្ចសន្យា​​ជាមួយ​YG Entertainment​​ក្រោយ​រួមរ​ស់​នឹង​គ្នា​៨​ឆ្នាំ​

ដោយ៖ ពេញ ផេង    21-05-2018 5:31 PM    2860
​តារាចម្រៀង​កូរ៉េខាងត្បូង​លោក​Psy ម្ចាស់​បទ​Gangnam Style​

​តារាចម្រៀង​កូរ៉េខាងត្បូង​លោក​Psy ម្ចាស់​បទ​Gangnam Style​បានសម្រេច​បញ្ចប់​កិច្ចសន្យា ជាមួយ​ក្រុមហ៊ុន​ចម្រៀង​YG Entertainment​ហើយ​។ ក្រោយ​បញ្ចប់​កិច្ចសន្យា​នេះ​លោក​មិនបាន​បញ្ជាក់ថា​នឹង​ទៅ​ជ្រក​ក្រោម​ដំបូល​ក្រុមហ៊ុន​ណា​ឡើយ ហើយក៏​មិន​បញ្ជាក់​ពី​មូលហេតុ​ចាកចេញ​ដែរ​។ រយៈពេល​៨​ឆ្នាំ​ដែល​លោក​Psy​ធ្វើការ​អោយ​ក្រុមហ៊ុន​ចម្រៀង​YG Entertainment​។​

​សូមបញ្ជាក់ថា Psy​ជា​អ្នកចម្រៀង​ល្បីល្បាញ​ម្នាក់ នៅក្នុង​ឧស្សាហកម្ម​ចម្រៀង​Kpop​របស់​ប្រទេស​កូរ៉េខាងត្បូង​។ ប្រជាប្រិយភាព​តារាចម្រៀង​រូបនេះ ចាប់ផ្តើម​កើនឡើង​ក្រោយ​លោក​ចេញ​បទ​ចម្រៀង មាន​ចំណងជើង​ថា 'Gangnam Style' កាលពី​ឆ្នាំ​២០១២​។ បន្ទាប់ពី​ពេល​នោះមក លោក​Psy​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​ក្រុម​អ្នកគាំទ្រ​នៅ​ទូទាំង​ពិភពលោក​។ តារាចម្រៀង​កូរ៉េ​រូបនេះ​ល្បីល្បាញ​ដោយសារ​ទំនុក​និពន្ធ​បទ​ចម្រៀង និង​ការសម្តែង​របស់លោក​នៅ​ក្នុង​បទ​ចម្រៀង​៕