ជីវិត និងកម្សាន្ត

ចម្រៀង​មួយ​បទ​​ធ្វើឲ្យ​ស្ដ្រីជន​ជាតិ​ចិន​ម្នាក់​សន្ល​ប់បួន​ខែ​​ដឹងខ្លួន​​ឡើងវិញ​

ដោយ៖ ពេញ ផេង    12-05-2018 1:08 PM    3589
រូបភាពតារាចម្រៀងJay Chou(ឆ្វេង)​និងរូបភាពអ្នកជំងឺ

​យើង​ធ្លាប់តែ​ឃើញ​ក្នុង​ខ្សែភាពយន្ដ ប៉ុន្ដែ​រឿង​ពិត​ជាក់ស្ដែង​បានកើត​លើ​ស្ដ្រីជន​ជាតិចិន​ម្នាក់ គឺ​ការ​ស្ដាប់​បទ​ចម្រៀង​ដែល​រំជួល​ដល់​អារម្មណ៍​អាចឲ្យ​នាង​ភ្ញាក់​ពី​សន្លប់​បាន​។ ស្ដ្រី​វ័យ​២៤​ឆ្នាំ​ម្នាក់​មកពី​ខេត្ដ​ហ៊ួ​ប៉ី​ប្រទេស​ចិន បាន​ធ្លាក់ខ្លួន​សន្លប់​កាលពី​ចុង​ឆ្នាំមុន ប៉ុន្ដែ​ក្រោយ​បាន​ស្ដាប់​បទ​ចម្រៀង​របស់​តារាចម្រៀង​តៃវ៉ាន់ Jay Chou គឺ​បទ “Rosemary” នាង​ក៏​បានដឹងខ្លួន​វិញ​។ ស្ដ្រី​រូប​នេះបាន​ធ្លាក់ខ្លួន​សន្លប់​ក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០១៧ បន្ទាប់ពី​មាន​បញ្ហា​ខួរក្បាល​ខ្វះ​អ៊ុក​ស៊ី​សែន​។ ស្ថានភាព​ជំងឺ​របស់​នាង​ធ្ងន់ធ្ងរ​រហូត​បេះដូង​លែង​ដើរ​បី​ដង​មកហើយ ចំណែក​តម្រងនោម​និង​សួត​របស់​នាង​ត្រូវ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​។​

​ពេទ្យ​ថែទាំ​ជំងឺ​របស់​នាង​បាន​ព្យាយាម​គ្រប់​មធ្យោបាយ ដើម្បីឲ្យ​នាង​ដឹងខ្លួន​ឡើងវិញ ក្នុង​មានដូចជា​និយាយ​រឿង​ក​ប្លែង ចាក់​ចម្រៀង​ឲ្យស្ដាប់ អាន​ព័ត៌មាន​កម្សាន្ដ​ដែល​នាង​ចូលចិត្ដ ដើម្បី​ដាស់​អារម្មណ៍​ឲ្យ​នាង​ដឹងខ្លួន​ប៉ុន្ដែ​នៅតែ​គ្មាន​លទ្ធផល​។ លុះ​ថ្ងៃមួយ​គ្រូពេទ្យ​ថែ​ជំងឺ​នាង​មានគំនិត​មួយ​ថា នៅពេល​ស្ដាប់​ចម្រៀង​របស់​តារាចម្រៀង​តៃវ៉ាន់ Jay Chou លោក​ហាក់​មាន​អារម្មណ៍​ប្លែក ដូច្នេះ​លោក​គិតថា​អ្នកជំងឺ​របស់លោក​ក៏​អាចមាន​អារម្មណ៍​ដូចគ្នា​ដែរ​។ 

លោក​បាន​ចាក់​ចម្រៀង​នេះ​ឲ្យ​នាង​ស្ដាប់​អស់​រយៈពេល​បី​ខែ​។ ចុងក្រោយ​នៅ​ខែមីនា​ជា​ខែ​ទី​៤​ដែល​នាង​បាន​សន្លប់ អព្ភូតហេតុ​ដ៏​អស្ចារ្យ​បាន​កើតឡើង គឺ​អ្នកជំងឺ​របស់លោក​ចាប់ផ្ដើម​កម្រើក​ជើង​នៅពេល​ស្ដាប់​បទ "Rosemary"​។ បន្ទាប់មក​បើកភ្នែក កម្រើក​ដៃ​បាន ហើយ​ធ្វើបាន​តាម​ការណែនាំ​របស់​គ្រូពេទ្យ​។ ភ្លាមៗ​នាង​ត្រូវបាន​បញ្ជូន​ចេញពី​បន្ទប់​ថែទាំ​សុខភាព​ទៅកាន់​បន្ទប់វះកាត់​ដើម្បី​សង្គ្រោះបន្ទាន់​៕

​សូម​ស្ដាប់​បទ​ចម្រៀង​"Rosemary"​ទាំងអស់គ្នា​៖