ជីវិត និងកម្សាន្ត

សុខភាព​​អតីត​​ប្រធានាធិបតី​​អាមេរិក​​George H.W. Bush​​បាន​ធូរស្រាល​​វិញ​ហើយ​

ដោយ៖ ពេញ ផេង    26-04-2018 11:57 AM    1059
អតីត​ប្រធានាធិបតី​ទី​៤១​របស់​អាមេរិក​លោក George H.W. Bush

​អតីត​ប្រធានាធិបតី​ទី​៤១​របស់​​អាមេរិក​​វ័យ៩៣ឆ្នាំ លោកGeorge H.W. Bush​ថ្មីៗ​នេះ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ក្រោយ​ជួប​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។ មានការ​ប្រកាសថា​លោក​បាន​ឆ្លង​ជីងឺ​ដែល​ជ្រាបចូល​ដល់​ក្នុងឈាម ទើប​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ Houston Methodist កាលពី​ព្រឹក​ថ្ងៃអាទិត្យ​សប្ដាហ៍​មុន​។ ប៉ុន្ដែ​ក្រោយ​ទទួល​ការព្យាបាល​យ៉ាង​យកចិត្ដទុកដាក់ ពេលនេះ​ស្ថានភាព​ជំងឺ​របស់លោក​បាន​ធូរស្រាល​វិញ​ហើយ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ការិយាល័យ​របស់លោក​។ សូមបញ្ជាក់ថា ការ​ធ្លាក់ខ្លួន​ឈឺ​របស់លោក​Bush កើតឡើង​បន្ទាប់ពី​ពិធី​បុណ្យសព​ភរិយា​របស់លោក អ្នកស្រី​Barbara Bush​អាយុ​៩២​ឆ្នាំ ដែល​បាន​ស្លាប់​កាលពី​ថ្ងៃទី​១៧​ខែ​មេសា​៕