ជីវិត និងកម្សាន្ត

តារា​សម្ដែង​ល្បី​ឈ្មោះ​​ឥណ្ឌា​ម្នាក់​​ត្រូវ​ជាប់ពន្ធនាគារ​៥​ឆ្នាំ​​ដោយសា​របាញ់​​សត្វ​ប្រើស​

ដោយ៖ ពេញ ផេង    06-04-2018 4:24 PM    3662
​លោក​Salman Khanពេលទៅតុលាការ

​តុលាការ​នៅក្នុង​រដ្ឋ​Rajasthan​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​កាត់ទោស​តារា​Bollywood​ល្បីឈ្មោះ​ម្នាក់​លោក​Salman Khan ឲ្យ​ជាប់ពន្ធនាគារ​៥​ឆ្នាំ ពីបទ​បាញ់​សត្វ​ប្រើស​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នៅ​ឥណ្ឌា​។ លោក​Khan​ជា​តារា​សម្ដែង​ដ៏​មាន​ប្រជាប្រិយភាព​អាយុ​៥២ ត្រូវបាន​តុលាការ​រកឃើញ​កំហុស​ថា បាន​រំលោភ​លើ​ច្បាប់​ហាមឃាត់​ការបាញ់​សត្វព្រៃ​កាលពី​ឆ្នាំ​១៩៩៨ ប៉ុន្ដែ​តុលាការ​ទើបតែ​កាត់ក្ដី​នៅពេលនេះ​។ នៅមាន​តារា Bollywood​បួន​នាក់​ផ្សេងទៀត​ដែល​រង​ការចោទប្រកាន់ ប៉ុន្ដែ​តុលាការ​បាន​ដោះលែង​ឲ្យមាន​សេរីភាព​វិញ​៕