ជីវិត និងកម្សាន្ត

ស្ដ្រី​វ័យ​៨១​ឆ្នាំ​អាច​ឡើង​ភ្នំ លេង​ធេនី​ស ជិះ​កង់ និង​រត់​បាន​៧​គីឡូម៉ែត្រ​​រាល់ថ្ងៃ​

ដោយ៖ ពេញ ផេង    02-04-2018 10:41 AM    2084
រូបភាពលោកយាយ​Pan Shiu-Yu​

​លោកយាយ​Pan Shiu-Yu​ជា​ជនជាតិ​ចិនតៃវ៉ាន់ សព្វថ្ងៃ​មាន​អាយុ​៨១​ឆ្នាំ តែបើ​និយាយ​ពី​កាយ​សប្ប​ទា​វិញ​នៅ​រឹងមាំ​ល្អ​ណាស់​។ ជា​រៀងរាល់ថ្ងៃ​លោកយាយ​អាច​ឡើង​ភ្នំ លេង​កីឡា​ធេនី​ស ជិះ​កង់ និង​រត់​បាន​៧​គីឡូម៉ែត្រ ជា​ការធ្វើ​លំ​ហាត់ប្រាណ​របស់​លោកយាយ​។ អាយុ​៨១​ឆ្នាំ​មែន​ប៉ុន្ដែ​លោកយាយ​មើលទៅ​ដូច​អាយុ​៦០​ឆ្នាំ ហើយ​ថែមទាំង​មាន​ចលនា​រហ័សរហួន​ជាង​មនុស្ស​វ័យ​៤០​ឆ្នាំមួយចំនួន​ទៀតផង​។ លោកយាយ​និយាយថា មនុស្ស​គ្រប់គ្នា​អាចធ្វើ​រឿង​សាមញ្ញ​បាន​។ អ្នក​អាចធ្វើ​រឿង​ដែល​អ្នកដទៃ​មិនអាច​ធ្វើបាន នោះ​អ្នកនឹង​ក្លាយជា​មនុស្ស​អស្ចារ្យ អាច​បំបែក​កំណត់ត្រា​បាន​។ សូមបញ្ជាក់ថា លោកយាយ​Pan Shiu-Yu​ក្រោកពីដំណេក​នៅ​ម៉ោង​៤​កន្លះ​ជា​រៀងរាល់​ព្រឹក ដើម្បី​ចេញ​ទៅធ្វើ​លំ​ហាត់ប្រាណ​៕