ជីវិត និងកម្សាន្ត

Ready Player One​ជា​ភាពយន្ដ​បែប​វិទ្យាសាស្ដ្រ​ច្នៃ​ប្រឌិដ្ឋ​ដ៏​អស្ចារ្យ​!

ដោយ៖ ពេញ ផេង    02-04-2018 8:28 AM    3228
រូបភាពឈុតមួយ​ក្នុងរឿងReady Player One

​អ្នកប្រើប្រាស់​នៅក្នុង​ពិភព​VR (Virtual Reality)​មួយ​ដែល​ហៅថា​OASIS ត្រូវធ្វើ​ការប្រកួតប្រជែង​គ្នា​ទៅវិញទៅមក នៅក្នុង​បេសកកម្ម​មួយ​ដើម្បី​ស្វែងរក​Easter Eggs ដែល​ត្រូវបាន​លាក់ទុក​ដោយ​James Halliday អ្នកបង្កើត​ពិភព​VR​នេះ​។ អ្នកឈ្នះ​នឹង​ទទួលបាន​កេរ្តិ៍មរតក​របស់គាត់ ហើយក៏​នឹង​ក្លាយទៅជា​អ្នកគ្រប់គ្រង​OASIS​បន្ត​ពី​រូបគាត់​។ Wade Watts​និង​ឈ្មោះ​ក្នុង​ពិភព​VR​គឺ​Parzival ដែល​សម្តែង​ដោយ Tye Sheridan ក៏​ជា​មនុស្សម្នា​ក់នៅ​ក្នុងចំណោម​មនុស្ស​ជាច្រើន​ទៀត ដែល​ស្ថិតនៅក្នុង​បេសកកម្ម​នេះ ដែលមាន​គោលបំណង​យកឈ្នះ ដើម្បី​អាចឲ្យ​រូបគេ​ចាកចេញ​ពី​តំបន់​ផ្ទះ​the stacks ជា​កន្លែង​ដែល​គេ​រស់នៅ​ជាមួយ​ម្តាយមីង​របស់គេ​នា​ពេលបច្ចុប្បន្ន​។ ប្រសិនបើ​អ្នក​កំពុង​ទន្ទឹងរង់ចាំ ទាំងនេះ​គឺជា​អ្វីដែល​អ្នក​អាច នឹង​ប្រទះឃើញ​នៅក្នុង​សាច់រឿង​បែប​វិទ្យាសាស្ត្រ​ច្នៃ​ប្រឌិដ្ឋ​ដ៏​ថ្មីស្រឡាង​ពី​អ្នកដឹកនាំ​Steven Spielberg នៅក្នុង​ភាពយន្ត "Ready Player One"៕

សូមទស្សនាវីដេអូTrailer៖

​ប្រភព​៖ ចៃ​កុន​