ជីវិត និងកម្សាន្ត

តារា​ហូលីវូដ​​លោក​​Arnold Schwarzenegger​​ស្ថិតក្នុង​​សភាព​​ធម្មតា​វិញ​​ហើយ​​ក្រោយ​វះ​កាត់​​បេះដូង​

ដោយ៖ ពេញ ផេង    31-03-2018 10:55 AM    3550
លោកSchwarzenegger​

​កំពូល​តារា​សម្ដែង​បែប​បាញ់ប្រហារ វាយ​ប្រយុទ្ធ នៅក្នុង​ពិភព​ហូលីវូដ​លោក​Arnold Schwarzenegger បាន​ស្ថិតក្នុង​សភាព​ប្រក្រតី​វិញ​ហើយ ក្រោយ​ទទួល​ការវះកាត់​បេះដូង​ចំហរ​។ នេះ​បើតាម​ការបញ្ជាក់​ពី​តំណាង​របស់លោក​កាលពី​ថ្ងៃ​សុក្រ​។ ក្រោយ​ដឹងខ្លួន​លោក​បាន​និយាយថា “​ខ្ញុំ​ត្រឡប់​មកវិញហើយ​”​។ តារា​សម្ដែង​ជើងចាស់​វ័យ​៧០​សញ្ជាតិ​អូទ្រីស​-​អាមេរិក​រូបនេះ បានទទួល​ការព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ក្នុង​ក្រុង Los Angeles​សហរដ្ឋអាមេរិក​។ បើតាម​សារព័ត៌មាន​កម្សាន្ដ​អាមេរិក​ចុះផ្សាយ​ឲ្យដឹងថា ការវះកាត់​បាន​ចំណាយពេល​ជាច្រើន​ម៉ោង​ទើប​ទទួលបាន​ជោគជ័យ​។​

​សូម​រម្លឹកថា លោក​Arnold Schwarzenegger​មិន​ត្រឹមតែ​ជា​តារា​ហូលីវូដ​ទេ លោក​ក៏​ជា​អ្នកដឹកនាំ​រឿង ជា​អ្នកជំនួញ អ្នកវិនិយោគ អ្នកនិពន្ធ ជា​អ្នកនយោបាយ និង​ជា​អតីត​កីឡា​កាយ​វប្បកម្ម​ផងដែរ​។ លោក​ធ្លាប់​កាន់តំណែង​ជា​អភិបាលរដ្ឋ​California​ពីរ​អាណត្ដិ ពី​ឆ្នាំ​២០០៣​ដល់​២០១១៕