ជីវិត និងកម្សាន្ត

Lotfia ElNadi​​ជា​ស្ដ្រី​ជនជាតិ​​អេ​ហ្ស៊ី​ប​​ដំបូង​គេ​​ដែល​ទទួលបាន​​ប័ណ្ណបើកបរ​​យន្ដហោះ​

ដោយ៖ ពេញ ផេង    23-03-2018 9:32 AM    835
រូបភាពអ្នកស្រី​Lotfia ElNadi​កំពុង​ស្ថិតលើយន្ដហោះ

​អ្នក​ប្រហែលជា​ធ្លាប់​លឺឈ្មោះ​Amelia Mary Earhart​រាប់ពាន់​ដង​ពីមុន ដែល​អ្នកស្រី​ជា​ស្ដ្រី​ទីមួយ​ក្នុង​ប្រវត្ដិសាស្ដ្រ​ដែល​អាច​បើក​យន្ដហោះ​បាន​។ ប៉ុន្ដែ​ប៉ុន្មាន​ឆ្នាំ​ក្រោយមក​គឺ​ក្នុង​ឆ្នាំ​១៩៣៣ ស្ដ្រី​ជនជាតិ​អេ​ហ្ស៊ី​បម្នាក់​ឈ្មោះ​Lotfia ElNadi ក៏​ទទួលបាន​ប័ណ្ណបើកបរ​យន្ដហោះ​ដែរ ហើយ​ក្លាយជា​ស្ដ្រី​អេ​ហ្ស៊ី​ប​ទីមួយ​ដែល​អាច​បើក​យន្ដហោះ​បាន​។​

​អ្នកស្រី​Lotfia ElNadi​កើត​ក្នុង​ឆ្នាំ​១៩០៧ ជា​ពេលដែល​ស្ដ្រី​ទូទាំង​ពិភពលោក​ទៅ​ទទួល​ការអប់រំ​សម្រាប់តែ​ធ្វើជា​ភរិយា​និង​មើលថែ​កូន​ប៉ុណ្ណោះ​។ ប៉ុន្ដែ​Lotfia​បាន​ប្រឆាំងនឹង​ទំនៀមទម្លាប់​នេះ ហើយ​ដោយមាន​ជំនួយ​ពី​នាយក​ក្រុមហ៊ុន​អាកាសចរណ៍ នាង​បាន​សិក្សាជំនាញបើកបរ​យន្ដហោះ ជាមួយ​មិត្ដ​រួម​ថ្នាក់​៣៣​នាក់​សុទ្ធតែជា​ប្រុស​។ Lotfia​ធ្វើបាន​ទាំងអស់​នៅក្នុង​ការសិក្សា​ដោយមាន​ការគាំទ្រ​ពី​ឪពុក ហើយ​បានធ្វើការ​ជា​លេខាធិការ​ប្រតិ​បត្ដិកា​រ​ទូរស័ព្ទ ក្នុង​សាលាបង្រៀន​បើកបរ​យន្ដហោះ​ដើម្បី​ទទួលបាន​ការបង្ហាត់បង្រៀន​។ Lotfia ElNadi​បានទទួល​ការកោតសរសើរ​យ៉ាងខ្លាំង ទាំង​ក្នុងប្រទេស​អេ​ហ្ស៊ី​ប​និង​ក្នុង​ពិភពលោក ព្រោះ​អ្នកស្រី​បានបង្ហាញ​ពី​ភាពខ្លាំង និង​ការប្ដេជ្ញាចិត្ដ​យ៉ាងម៉ឺង​ម៉ាត់ រហូត​ទទួលបាន​ជោគជ័យ​៕