ជីវិត និងកម្សាន្ត

​សិល្បករ​​កូរ៉េខាងត្បូង​​នឹង​ទៅ​សម្ដែង​​នៅ​កូរ៉េខាងជើង​​ចុងខែ​នេះ​

ដោយ៖ ពេញ ផេង    20-03-2018 4:55 PM    965
រូបភាពក្រុមចម្រៀង​កូរ៉េខាងត្បូង​​កំពុង​សម្ដែង​​កន្លងមក

​តាម​ការបញ្ជាក់​ពី​ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង​បានឲ្យដឹងថា ខ្លួន​បាន​យល់ព្រម​ជាមួយ​កូរ៉េខាងជើង បញ្ជូន​ក្រុម​សិល្បករ​មួយក្រុម​ដែលមាន​សមាជិក​ប្រមាណ​១៦០​នាក់ ទៅ​សម្ដែង​នៅ​ទីក្រុង​ព្យុងយ៉ាង​ប្រទេស​កូរ៉េខាងជើង​។ ក្រសួង​បានចេញ​សេចក្ដីប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់ពី​កិច្ចប្រជុំ​របស់​តំណាង​កូរ៉េ​ទាំងពីរ​នៅ​ភូមិ​ប៉ាន់​មុន​ជុម កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះដែរ​។​

ក្រុម​សិល្បៈ​កូរ៉េខាងត្បូង​នឹង​រៀបចំ​ការសម្ដែង​២​ដង ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ​ទៅ​កូរ៉េខាងជើង ចាប់ផ្ដើម​ពី​ថ្ងៃទី​៣១​មីនា​។ ក្រសួង​និយាយ​ដែរថា សិល្បករ​ដែល​ចូលរួម​សម្ដែង​មានដូចជា​តារាចម្រៀង​ប៉ុប​លោក Cho Yong-pil និង​តារាចម្រៀង​ស្រី​Seohyun ជា​សមាជិក​របស់​ក្រុម​Girls' Generation ជាដើម​។ មន្ដ្រី​កូរ៉េខាងត្បូង​គ្រោង​នឹង​ធ្វើដំណើរ​ទៅ​ទីក្រុង​ព្យុងយ៉ាង​បី​ថ្ងៃ​ចាប់​ពីថ្ងៃ​ព្រហស្បតិ៍ ដើម្ប​ពិនិត្យមើល​ឧបករ​ណ៍​និង​ការរៀបចំ​ឆាក​។ សូមបញ្ជាក់ថា សិល្បករ​កូរ៉េខាងត្បូង​ខកខាន​ការសម្ដែង​នៅ​កូរ៉េខាងជើង តាំងពី​ខែវិច្ឆិកា​ឆ្នាំ​២០០៧​។