ជីវិត និងកម្សាន្ត

អ្នកវិទ្យាសាស្ដ្រ​​អង់គ្លេស​​លោក​​Stephen Hawking​​ទទួលមរណភាព​​ក្នុង​វ័យ​៧៦​ឆ្នាំ​

ដោយ៖ ពេញ ផេង    14-03-2018 2:19 PM    940
រូបភាពលោក​​លោក​​Stephen Hawking

​លោក​Stephen Hawking​ជា​អ្នក​ទ្រឹស្ដី​រូបវិទ្យា​ដ៏​ល្បីឈ្មោះ​របស់​អង់គ្លេស បាន​ទទួលមរណភាព​ក្នុង​វ័យ​៧៦​ឆ្នាំ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ក្រុមគ្រួសារ​របស់លោក​នៅ​ថ្ងៃទី​ពុធ​នេះ​។ លោក​Hawking​បាន​ទទួលរង​ជំងឺ​កោសិកា​សរសៃប្រសាទ ដែល​ត្រូវធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ក្នុង​ឆ្នាំ​១៩៦៣​មកម្ល៉េះ នៅពេល​លោក​មាន​អាយុ​២១​ឆ្នាំ​។ គ្រូពេទ្យ​ថា​លោក​អាច​រស់​យ៉ាងយូរ​បានតែ​ពីរ​បី​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្ដែ​លោក​បាន​ជំនះ​ឧបសគ្គ​នេះ ហើយរ​ស់បាន​ជាង​៥០​ឆ្នាំ​។

​ដោយសារតែ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ ធ្វើឲ្យ​លោក​ក្លាយជា​មនុស្ស​ពិការអ​ង្គុយ​នៅក្នុង​រទេះ​។ លោក​ពឹងផ្អែក​ទាំងស្រុង​លើ​អ្នកដទៃ​ឬ​ទៅលើ​បច្ចេកវិទ្យា សូម្បីតែ​ការ​ងូតទឹក ស្លៀកពាក់ បរិភោគ រួមទាំង​ការនិយាយ​។ លោក​Stephen Hawking​ត្រូវបាន​គេ​ចាត់ទុកថា ជា​អ្នកវិទ្យាសាស្ដ្រ​រស់ ក្នុង​ពិភពលោក ជា​តារាវិទូ គណិត​វិទូ ជា​អ្នកនិពន្ធ​សៀវភៅ​ជាច្រើន​ក្បាល ព្រមទាំង​ជា​អ្នក​ទ្រឹស្ដី​រូបវិទ្យា​ផងដែរ ៕