ជីវិត និងកម្សាន្ត

តារា​សម្ដែង​​កូរ៉េខាងត្បូង​​Jo Min-ki​​បន្សល់ទុក​​កំណត់ត្រា​​៦​ទំព័រ​​មុនពេល​ស្លាប់​

ដោយ៖ ពេញ ផេង    10-03-2018 4:08 PM    1137
រូបភាពលោកJo Min-ki

​ប៉ូលិស​បាន​និយាយថា តារា​សម្ដែង​កូរ៉េខាងត្បូង​លោក Jo Min-ki ដែល​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​កាលពី​ថ្ងៃ​សុក្រ​ទី​០៩​មីនា បាន​បន្សល់ទុក​កំណត់ត្រា​ចំនួន​៦​ទំព័រ​។ ទីភ្នាក់ងារ​សារព័ត៌មា​ន​យ៉ុន​ហា​ប​កូរ៉េខាងត្បូង​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១០​មីនា​នេះ​ថា ប៉ូលិស​បាន​រកឃើញ​កំណត់ត្រា​សរសេរ​ដោយ​តារា​សម្ដែង​វ័យ​៥២​ឆ្នាំ​រូបនេះ ដែល​លោក​បាន​រៀបរាប់​ពី​ជីវិត​ផ្ទាល់ខ្លួន បន្ទាប់ពី​មាន​ការចោទប្រកាន់​ពីបទ​រំលោភ​ផ្លូវភេទ​។​

​នៅក្នុង​កំណត់ត្រា​បានឲ្យដឹងថា លោក​បាន​សុំទោស​ដល់​ក្រុមគ្រួសារ​និង​សិស្ស​របស់លោក​នៅ​សាកលវិទ្យាល័យ Cheongju ជា​កន្លែង​ដែល​លោក​បាន​បង្រៀន​តាំងពី​ឆ្នាំ​២០១០​។ ប៉ូលិស​មិន​បានបង្ហាញ​ខ្លឹមសារ​ទាំងអស់​នៅក្នុង​កំណត់ត្រា​នោះទេ​។

​សូមបញ្ជាក់ថា លោក Jo Min-ki​ជា​តារា​សម្ដែង​និង​ជា​គ្រូបង្រៀន​មួយរូប​ផង​នោះ ត្រូវបាន​គេ​ប្រទះឃើញ​កាលពី​រសៀល​ម៉ោង​៤​ថ្ងៃទី​០៩​មីនា នៅក្នុង​បន្ទប់​ដែល​លោក​ស្នាក់នៅ​។ ភ្លាមៗ​លោក​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ប៉ុន្ដែ​លោក​ត្រូវបាន​បញ្ជាក់ថា​បាន​ស្លាប់​ពេលទៅដល់​មន្ទីរពេទ្យ​៕