ជីវិត និងកម្សាន្ត

ប្រជាជន​​ឥណ្ឌា​​រាប់ម៉ឺន​នាក់​​​​ចូលរួម​​ពិធី​ដង្ហែ​សព​​តារា​សម្ដែង​​ជើងចាស់​​Sridevi Kapoor

ដោយ៖ ពេញ ផេង    01-03-2018 4:41 PM    1499
ពិធីដង្ហែសពអ្នកស្រីSridevi Kapoor​

​កាលពី​ថ្ងៃទី​២៨​កុម្ភៈ​ម្សិលមិញ​នេះ មាន​ប្រជាជន​ឥណ្ឌា​រាប់ម៉ឺន​នាក់​បាន​ដង្ហែ​ក្បួន​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​ម៉ុមបៃ​ប្រទេស​ឥណ្ឌា ជូន​ដំណើរ​ជា​លើកចុងក្រោយ​កំពូល​តារា​សម្ដែង​ជើងចាស់​អ្នកស្រី​Sridevi Kapoor ដែល​ទើប​ទទួលមរណភាព​។ អ្នកចូលរួម​ដង្ហែ​សព​បាន​បង្ហាញ​ការសោកស្ដាយ​និង​ការគោរព​ស្រឡាញ់​អ្នកស្រី​Sridevi Kapoor​។ ក្រៅពី​ប្រជាជន​ឥណ្ឌា នៅមាន​តារា​ប្រុស​ស្រី​ជាច្រើនរូប​ទៀត​ក៏​ចូលរួម​ក្នុង​ពិធី​នេះដែរ​។​

​សូម​រម្លឹកថា អ្នកស្រី​Sridevi Kapoor​មាន​អាយុ​៥៤​ឆ្នាំ បាន​ទទួលមរណភាព​កាលពី​ថ្ងៃទី​២៤​កុម្ភៈ នៅក្នុង​ទីក្រុង​ឌូ​បៃ​នៃ​ប្រទេស​អារ៉ាប់​រួម​។ អ្នកស្រី​ត្រូវបាន​ប្រទះឃើញ​ដួល​នៅក្នុង​អាងទឹក​នៃ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ឌូ​បៃ ហើយ​ភ្លាមៗ​មាន​សេចក្ដីរាយការណ៍​ថា​អ្នកស្រី​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​។ ប៉ុន្ដែ​ក្រោយមក​ប៉ូលិស​ប្រកាសថា​អ្នកស្រី​ស្លាប់​ដោយសារតែ​លង់ទឹក​អាង​នោះ បង្កឲ្យមាន​ការសង្ស័យ​និង​ភ្ញាក់ផ្អើល​ពេញ​ប្រទេស​ឥណ្ឌា​៕

សូមទស្សនាវីដេអូ៖