ជីវិត និងកម្សាន្ត

ប៉ា​គី​ស្ថាន​​ជា​ប្រទេស​​មាន​ទារក​​ស្លាប់​ច្រើន​ជាងគេ​បំផុត​​ក្នុង​ពិភពលោក​

ដោយ៖ ពេញ ផេង    20-02-2018 9:58 AM    836
រូបភាព​ទារក​ទើបនឹងកើត

​អង្គការ​មូលនិធិ​កុមារ​នៃ​អង្គការសហប្រជាជាតិ​បាន​បញ្ជាក់ថា ប៉ា​គី​ស្ថាន​គឺជា​ប្រទេស​ដែលមាន​អត្រា​មរណភាព​ទារក​ច្រើនជាងគេ​បំផុត​ក្នុង​ពិភពលោក​។ អង្គការ UNICEF​បានបង្ហាញ​របាយការណ៍​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​ពិនិត្យមើល​អត្រា​ការស្លាប់​របស់​ទារក​ទើបនឹង​កើត ក្នុងអំឡុងពេល​ជីវិត​២៨​ថ្ងៃ​ដំបូង​។ របាយការណ៍​បន្ថែមថា ៨០%​នៃ​ទារក​ទើបនឹង​កើត បាន​ស្លាប់បាត់​បង់ជីវិត​។ មូលហេតុ​បណ្ដាលមកពី​ផលវិបាក​នៃ​ការ​សម្រាល បញ្ហា​ជំងឺឆ្លង ជំងឺ​រលាក​សួត​ជាដើម​។ អង្គការ​UNICEF​កំពុង​ចាប់ផ្ដើម​យុទ្ធនាការ​មួយ សំដៅ​ដល់​ការកាត់បន្ថយ​គម្លាត​នៃ​អាយុជីវិត ក្នុងចំណោម​ទារ​កនៅ​ជុំវិញ​ពិភពលោក ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​កែលម្អ​សេវា​សុខភាព​៕