ជីវិត និងកម្សាន្ត

ពិតជា​រន្ធត់ចិត្ដ​! ស្ដ្រី​ម្នាក់​​បានស្លាប់​​ដោយសា​រតែ​កា​រធ្វេស​ប្រហែស​មួយ​ភ្លែត​

ដោយ៖ ពេញ ផេង    16-02-2018 12:41 PM    1557
ប្រភេទ​កូនឡាន​សម្រាប់ជិះកម្សាន្ដក្នុងសួន

​ស្ដ្រី​ជនជាតិ​ឥណ្ឌា​ម្នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​ពុធ ក្រោយ​មាន​ហេតុការណ៍​គួរឲ្យភ្ញាក់ផ្អើល​មួយ​កើតឡើង​នៅ​ក្នុងសួន​កម្សាន្ដ​ក្នុង​រដ្ឋ​Haryana​ប្រទេស​ឥណ្ឌា​។ នារី​រងគ្រោះ​ឈ្មោះ​Puneet Kaur​អាយុ​២៨​ឆ្នាំ បាន​ស្លាប់​ដោយសារតែ​សក់​របស់​នាង​បាន​ផើត​ចូល​កង់​កូន​ឡាន​សម្រាប់​ជិះ​កម្សាន្ដ​នៅក្នុង​សួន​។ ក្នុង​ថ្ងៃកើតហេតុ​ស្ដ្រី​រងគ្រោះ​កំពុង​ស្ថិតក្នុង​ដំណើរ​កម្សាន្ដ​ជាមួយ​ក្រុមគ្រួសារ​។

Puneet Kaur​និង​ស្វាមី​បាន​ជិះ​កូន​ឡាន​កម្សាន្ដ​នៅក្នុង​សួន ខណៈនោះ​នាង​មិនបាន​ពាក់មួក​ការពារ​ទេ ធ្វើឲ្យ​សក់​ផើត​ចូល​រុំ​ជាប់​នឹង​កង​រថយន្ដ បណ្ដាលឲ្យរ​បក​ស្បែកក្បា​ល​ចេញ​។ ភ្លាមៗ​នាង​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ប៉ុន្ដែ​ក៏​ទទួល​ព័ត៌មាន​ថា​បាន​ស្លាប់​ក្រោយ​បញ្ជូនទៅ​ដល់​មន្ទីរពេទ្យ​។ ប៉ូលិស​កំពុងតែ​បើក​ការស៊ើបអង្កេត​បន្ថែម​ក​រ​ណី​នេះ ហើយ​សួន​ជា​កន្លែងកើតហេតុ​ក៏​ត្រូវបាន​បិទ​ផងដែរ​៕