ជីវិត និងកម្សាន្ត

ការស្រាវជ្រាវ​​ដោយ​ប្រើ​​ប្រព័ន្ធ​ឡាស៊ែរ​​​រកឃើញ​ទីក្រុង​​បុរាណ​កប់​​ក្នុងព្រៃ​​នៃ​ប្រទេស​​ហ្គា​តេ​ម៉ាឡា​

ដោយ៖ ពេញ ផេង    15-02-2018 2:40 PM    1853
រូបភាពទីក្រុងបុរាណ

​ក្រុម​ស្រាវជ្រាវ​បាន​ប្រើប្រាស់​ប្រព័ន្ធ​ឡាស៊ែរ​ដ៏​ទំនើប​មួយ រកឃើញ​រចនាសម្ព័ន្ធ​សំណង់​បុរាណ​ម៉ា​យ៉ាន​ជាង​៦​ម៉ឺន នៅក្នុង​ព្រៃ​នៃ​ភាគ​ខាងជើង​ប្រទេស​ហ្គា​តេ​ម៉ាឡា​។ ការរកឃើញ​បាន​បង្ហាញថា មាន​ទីក្រុង​ជាច្រើន​ត្រូវបាន​លាក់បាំង​នៅ​ក្នុងព្រៃ ក្នុងនោះ​មាន​ផ្ទះសម្បែង វិមាន និង​សាជី​ជ្រុង​កម្ពស់​៩០​ហ្វីត ដែល​កាលពី​មុនគេ​ប៉ាន់ស្មាន​ថា​ជា​ភ្នំ​។​

​ការស្រាវជ្រាវ​បាន​បង្ហាញថា ទីក្រុង​ម៉ា​យ៉ាន​មាន​ទំហំ​ធំ​ជាង​និង​ស្មុគស្មាញ​ជាង​ការគិត​ពីមុន​។ ផែនទី​បង្ហាញឲ្យឃើញ​ភស្ដុតាង​នៃវិ​ស័យកសិកម្ម មាន​ប្រព័ន្ធធារាសាស្ដ្រ សំណង់ និង​កំពែង​ការពារ មាន​ទំហំ​ធំ​ទូលាយ និង​មាន​បណ្ដាញ​ផ្លូវលំ​ទូលំទូលាយ ដែល​ចង្អុលបង្ហាញ​ពី​កម្រិត​នៃ​ទំនាក់ទំនង និង​ការតាំង​ទីលំនៅ​លើកដំបូង​៕

​សូមទស្សនាវីដេអូ៖