រូបរាងមុខមាត់ដូចជាលោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិក និងម្នាក់ទៀតដូចជាលោកគីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើង បុរសទាំងពីរនាក់ដែលចូលទស្សនាពិធីបើកព្រឹត្ដិការណ៍កីឡាអូឡាំពិកនៅកូរ៉េខាងត្បូង ពិតជាអរគុណយ៉ាងខ្លាំងដល់អ្នករៀបចំ ដែលមិនបណ្ដេញពួកគេចេញក្រៅ។ ពួកគេក៏មានសំបុត្រដែរ។
បុរសទាំងពីរបានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលចូលទស្សនាពិធីបើកព្រឹត្ដិការណ៍ប្រកួតកីឡាអូឡាំពិកនៅPyeongchang ព្រោះស្មានថាលោកដូណាល់ ត្រាំនិងលោកគីម ជុងអ៊ុនចូលរួមកម្មវិធីដែរ។ ការរៀបចំខ្លួនរបស់គេដូចគ្នានឹងមេដឹកនាំអាមេរិក និងកូរ៉េខាងជើងខ្លាំងណាស់ ហើយក៏ជារឿងគួរឲ្យចង់សើចផងដែរ។ អ្នកចូលទស្សនាខ្លះបានសុំថតរូបជាមួយពួកគេ មានទាំងមន្ដ្រីសន្ដិសុខរក្សាសណ្ដាប់ធ្នាប់ផងដែរ។
យ៉ាងណាមិញបុរសទាំងពីរមិនអនុញ្ញាតឲ្យចូលទៅក្បែរកន្លែងភ្ញៀវពិសេស គឺនៅក្បែរទីតាំងអនុប្រធានាធីបតីអាមេរិក និងប្អូនស្រីលោកគីម ជុងអ៊ុនអង្គុយឡើយ៕