ជីវិត និងកម្សាន្ត

អាពាហ៍ពិពាហ៍​​ចៅស្រី​​អធិរាជ​ជប៉ុន​​ជាមួយ​មិត្ដភក្ដិ​​​មហាវិ​ទ្យា​ល័យ​​ត្រូវ​ពន្យារពេល​

ដោយ៖ ពេញ ផេង    07-02-2018 2:22 PM    1035
ព្រះនាងMakoនិងគូដណ្ដឹង

​ពិធី​រៀប​អភិសេក​ចៅស្រី​របស់​អធិរាជ​ជប៉ុន​ព្រះ​នាង​Mako ត្រូវបាន​ពន្យារពេល​ទៅធ្វើ​នៅ​ឆ្នាំ​២០២០​វិញ ដែល​កន្លងមក​បានប្រកាស​ថា​នឹង​ប្រារព្ធ​ឡើង​នៅ​ខែវិច្ឆិកា​ឆ្នាំនេះ​។ ព្រះ​នាង​Mako​ជា​បុត្រី​របស់​ព្រះអង្គម្ចាស់​Akishino​និង​ម្ចាស់​ក្សត្រី​Kiko​។ តាម​ការបញ្ជាក់​ពី​គ្រួសារ​អធិរាជ អាពាហ៍ពិពាហ៍​របស់​ព្រះ​នាង Mako​ជាមួយ​មិត្ដប្រុស​ស្គាល់គ្នា​នៅ​មហាវិទ្យាល័យ ត្រូវ​ពន្យារពេល​ដោយសារតែ​មាន​ព្រឹត្ដិការណ៍​សំខាន់ៗ​ត្រូវ​រៀបចំ​នៅ​ឆ្នាំក្រោយ ដូចជា​ពិធី​ដាក់​រាជ​របស់​អធិរាជ​ជប៉ុន និង​ការចូល​គ្រង​រាជ​របស់​អធិរាជ​ថ្មី​។ ដូច្នេះ​អាពាហ៍ពិពាហ៍​នឹង​ត្រូវធ្វើ​ឡើង​នៅ​ឆ្នាំ​២០២០​វិញ បន្ទាប់ពី​ព្រឹត្ដិការណ៍សំ​ខាន់ៗ​ត្រូវ​រៀបចំ​រួច​៕

អត្ថបទទាក់ទង