ជីវិត និងកម្សាន្ត

ម៉ាឡេស៊ី​៖​​បុរស​ម្នាក់​​ត្រូវ​ចរន្ដអគ្គិសនី​​ឆក់​ស្លាប់​​ខណៈ​កំពុង​​សាក​ថ្ម​ទូរស័ព្ទ​

ដោយ៖ ពេញ ផេង    25-01-2018 9:24 AM    482
រូបភាពព្រីភ្លើងដែលជនរងគ្រោះប្រើប្រាស់

​បុរស​វ័យ​៣៥​ឆ្នាំ​ម្នាក់​រស់នៅក្នុង​រដ្ឋ​Malacca​ប្រទេស​ម៉ាឡេស៊ី បាន​ស្លាប់​កាលពី​ថ្ងៃទី​២៣​មករា បន្ទាប់ពី​លោក​ត្រូវ​ចរន្ដអគ្គិសនី​ឆក់ ខណៈ​កំពុង​សាក​ថ្ម​ទូរស័ព្ទ​។ តាម​ការបញ្ជាក់​ពី​មន្ដ្រីប៉ូលិស​បានឲ្យដឹងថា លោក​Rosli Othman​ត្រូវ​ភ្លើង​ឆក់​ខណៈ​កំពុង​ជួសជុល​ឆ្នាំង​សាក​ទូរស័ព្ទ​ដែល​ដោត​ជាប់​នឹង​ព្រី​ភ្លើង នៅផ្ទះ​មិត្ដភក្ដិ​របស់លោក​ក្នុង​ទីក្រុង​Jasin​។​

​បុរស​ជា​កម្មករ​រូបនេះ​ត្រូវបាន​មិត្ដភក្ដិ​ប្រទះឃើញ​នៅ​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​យប់ ដោយ​ដេក​លែង​ដឹងខ្លួន​នៅក្បែរ​ទូរស័ព្ទ ឆ្នាំង​សាក​ទូរស័ព្ទ និង​ព្រី​ភ្លើង​មួយ​។ ភ្លាមៗ​មិត្ដភក្ដិ​របស់លោក​បានទូរស័​ព្ទ​ទៅ​ប៉ូលិស​។ ក្រោយ​ការស៊ើបអង្កេត​ប៉ូលិស​បញ្ជាក់ថា ជនរងគ្រោះ​គ្មាន​រងរបួស​អ្វី​ឡើយ ហើយ​ការស្លាប់​នេះ​មាន​លក្ខណៈខុស​ប្រក្រតី មិនមែនជា​ការធ្វើឃាត​អ្វី​ឡើយ ប៉ុន្ដែ​ជាការ​ឆក់​ចរន្ដអគ្គិសនី​ស្លាប់​៕